កាកបាទក្រហមកម្ពុជាផ្តល់ថវិកា៣០០លានរៀលដល់សាខាកាកបាទក្រហមខេត្តចំនួនបី

ដើម្បីជួយ ដល់ ប្រជាពលរដ្ឋ ក្នុង គ្រោះទឹកជំនន់ បង្កដោយ ទឹកភ្លៀង នៅ ព្រឹក ថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២០ នេះ សម្តេច កិត្តិ ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា បានសម្រេច ផ្តល់ ថវិកា របស់ កាកបាទ ក្រហម កម្ពុជា ជូន ដល់ សាខា កាកបាទក្រហម ប្រចាំខេត្ត ចំនួន ៣ គឺ ខេត្តពោធិ៍សាត់ បាត់ដំបង និង ខេត្តបន្ទាយមានជ័យ ។ ក្នុង មួយ ខេត្តៗ ទទួលបាន ១០០ លាន រៀល ដើម្បី ទិញ ស្បៀង ជួយ ដល់ ប្រជាពលរដ្ឋ ដែល រងគ្រោះ ដោយសារ ទឹកជំនន់ ។ នេះ បើតាម លោកជំទាវ ម៉ែន នារី សោ ភ័គ អគ្គលេខាធិការរង ទី ១ កាកបាទក្រហមកម្ពុជា ។

ថវិកា ១០០ លាន រៀល សម្រាប់ ខេត្ត និ មួយៗ សម្រាប់ ទិញ ស្បៀង ចែកជូន ប្រជាពលរដ្ឋ រងគ្រោះ ដោយសារ ទឹកជំនន់ នាពេលនេះ រួមមាន ៖ អង្ករ មី ត្រីខ និង ទឹកស៊ីអ៊ីវ ។

លោកជំទាវ ម៉ែន នារី សោ ភ័គ បន្តថា កាកបាទក្រហមកម្ពុជា បាន ចាត់ មន្ត្រី ពី ទីស្នាក់ការ កណ្តាល កាកបាទក្រហម នៅ រាជធានី ភ្នំពេញ ចុះ ធ្វើការ ជាមួយ មន្ត្រី កាកបាទក្រហម ប្រចាំខេត្ត ពោធិ៍សាត់ និង ខេត្តបន្ទាយមានជ័យ ។ ដោយឡែក សម្រាប់ ខេត្តបាត់ដំបង ប្រគល់ ភារកិច្ច ជូន លោក ប៊ុត គឹមស៊ាន ប្រធាន គណៈកម្មាធិការ សាខា កាកបាទក្រហម ប្រចាំខេត្ត ដើម្បី ចែក អំណោយ ជូន ប្រជាពលរដ្ឋ តែម្តង ។

គិត ត្រឹម ថ្ងៃទី ១៣ ខែតុលា ឆ្នាំ ២០២០ ជំនន់ ទឹកភ្លៀង បាន វាយប្រហារ ១៩ ខេត្ត – រាជធានី ប៉ះពាល់ ដល់ ប្រជាជន សរុប ជាង ១៣ ម៉ឺន នាក់ និង ១១ នាក់ ស្លាប់ ។ ខេត្តពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ និង ខេត្ត ប៉ៃលិន រងគ្រោះ ធ្ងន់ធ្ងរ ជាងគេ ៕