ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃ ច័ន្ទ ៣កើត ខែ អស្សុជ ឆ្នាំជូត ទោស័ក .ព.ស.២៥៦៤ ត្រូវនិង ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០២០នេះ។ លោក ឧកញ៉ា ហ៊ឹង ត្រឹង ហៅ (ហេង សុវណ្ណា) សមាជិកក្រុមការងារ ថ្នាក់ជាតិ ចុះជួយ ក្នុងស្រុកព្រៃនប់ និង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ជាតិ និង ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះខេត្ត
ព្រះសីហនុ-ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ ។ បាននាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
លោក ឧកញ៉ា ហ៊ឹន ត្រឹង (ហេង សុវណ្ណា ) បានធ្វើការសំណេះសំណាលជាមួយប្រជាពលរដ្ឋក្រីក្រ និង រងគ្រោះដោយសារជំនន់ទឹកភ្លៀង គំរាមកំហែង ដល់ការរស់នៅ របស់ពួកគាត់ ព្រមទាំងបាន ពាំនាំ នូវការ ផ្ដាំផ្ញើសាកសួរសុខទុក្ខជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដោយក្តីនឹករលឹក និងតែងតែគិតគូរជានិច្ចអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ
ពីសំណាក់ ឯកឧត្តម សាយ សំអាល់ – ឯកឧត្តម ជាម ហ៊ីម និង ឯកឧត្តម គួច ចំរើន និង នាំយកអំណោយ ផ្ទាល់ ខ្លួន មកចែកជូនប្រជាពលរដ្ឋក្រីក្រនាពេលនេះ។
លោក ឧកញ៉ា ហ៊ឹន ត្រឹង ក៏បានកោតសរសើរដល់ អាជ្ញាធរ មូលដ្ឋាន នៅឃុំរាមដែលបានចុះធ្វើជំរឿន សម្ភាសន៍គ្រួសារប្រជាពលរដ្ឋក្រីក្រ និង ងាយរងគ្រោះ នៅតាមមូលដ្ឋាន របស់ខ្លួនម្យ៉ាងទៀតអំណោយជាស្បៀង គ្រឿងឧបភោគបរិភោគ និងថវិកាដែលយកមកចែកជូនប្រជាពលរដ្ឋនាឱកាសនេះ ជាការចូលរួមជាមួយ អាជ្ញាធរ មូលដ្ឋាន ដើម្បីកាត់បន្ថយភាព ក្រីក្ររបស់បងប្អូនបានមួយរយៈពេលផងដែរ ។
ជាមួយគ្នានេះដែរ លោក វ៉ែន វ៉ាន់ណារារិទ្ធិ និង លោក ម៉ាក់ គន្ថារ៉ាន់ ដែលជា សប្បុរសជន នាំយកអំណោយមកចែកជូន បានលើកឡើងពីអត្ថប្រយោជន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយ រងគ្រោះ ក្នុងអំឡុងពេលជំងឺកូវីដ-១៩`ឥឡូវនេះពលរដ្ឋយើងបាន និង កំពុង រងគ្រោះ ធម្មជាតិដោយជំនន់ទឹកភ្លៀង ដែលកំពុងលិចលង់ស្ទើរគ្រប់ទីកន្លែង ទាំងអស់ផងដែរ បញ្ហានេះជាវិធានការ ជំនួយសង្គមរបស់រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ដោយសំដៅជួយសម្រួល ជីវភាពប្រចាំថ្ងៃ នៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូ វីដ-១៩ គ្រោះទឹកជំនន់ ជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ទូទាំងប្រទេស ដោយផ្តោត ការយកចិត្តទុកដាក់បន្ថែមដល់កុមារ, ជនមានពិការភាព, ជនចាស់ជរា អាយុ ចាប់ពី៦០ ឆ្នាំឡើង និងអ្នកផ្ទុកមេរោគអេដស៍ នៅក្នុងគ្រួសារក្រីក្រ។
ទន្ទឹមនឹងនោះ លោក វ៉ែន វ៉ាន់ណារារិទ្ធិ និង លោក ម៉ាក់ គន្ថារ៉ាន់ ក៏ សុំអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ លោក ក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។
មិនខុសគ្នានោះទេ លោក ថោង បាន សមាជិកក្រុមការងារ ចុះជួយ ឃុំរាម និង លោក កែវ វ៉េត អាជីវករលក់ដូរនៅផ្សារ កង កេង បានមានប្រសាសន៍ ស្រដៀងៗគ្នាថា ៖ ប្រជាពលរដ្ឋទាំងអស់ ថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើកុមារតូចៗ ត្រូវស្លៀកខោអាវវែង និងគេងនៅក្នុងមុងជ្រលក់ថ្នាំដើម្បីការពារជំងឺគ្រុនឈាម និងគ្រុនឈីក ព្រមទាំងចេះសម្អាតអនាម័យជុំវិញខ្លួន ។ លោក កែវ វ៉េត ក៏បានសុំឲ្យស្រ្តីទាំងអស់យកចិត្តទុកដាក់ខ្ពស់ ពាក់ព័ន្ធនឹងសុខភាពមាតា និងទារក ទៅមន្ទីរពេទ្យពិនិត្យសុខភាពឲ្យបានទៀងទាត់ ព្រមទាំងនាំកូនចៅទៅទទួលវ៉ាក់សាំងឲ្យបានគ្រប់ចំនួនតាមការកំណត់របស់គ្រូពេទ្យ ។
លោក ឧកញ៉ា ហ៊ឹន ត្រឹង ហៅ (ហេង សុវណ្ណា) ក៏បានក្រើនរំលឹកដល់ប្រជា ពលរដ្ឋពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយ ចែកជូន គ្រួសារ ប្រជាពលរដ្ឋក្រីក្រ ចំនួន គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម និង ថវិកា ចំនួន ២០ ពាន់ រៀល ៕ ដោយ ៖ មនោរាហ៍