អង្កការការីតាសកម្ពុជា ប្រគល់សម្ភារៈអូប័រ និងទូកជូនអង្គរក្សសម្ដេចតេជោ ដើម្បីទុកជួយសង្គ្រោះពលរដ្ឋរងគ្រោះ

ឯកឧត្តម ហង្ស សាមឿន តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយកាលពីព្រឹកថ្ងៃទី១៨ខែតុលាឆ្នាំ២២០ ក្នុងពិធីប្រគល់និងទទួលនូវ អូប័រកៅស៊ូ និងទូកស្មាច់ របស់អង្កការការីតាសកម្ពុជា ជូនឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដើម្បីទុកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងព្រះរាជជាណាចក្រកម្ពុជា។

នាយកប្រតិបត្តិប្រធានអង្កការការីតាកម្ពុជាលោក គឹម រតនា បានអោយដឹងថា សម្រាប់អំណោយសប្បុរសធម៍ពេលនេះ មានសម្ភារៈនិងទូកស្មាច់អូប័រកៅស៊ូ តាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដល់ខេត្តគោលដៅដែលកំពុងរងនូវទឹកជំនន់ដូចខាងក្រោម៖ខេត្តកណ្តាល៖ ទូកស្មាច់ ចំនុះ ៧-១០នាក់ ចំនួន ៤គ្រឿង + អូប័រកៅស៊ូតូច៣គ្រឿង.សាលារាជធានីភ្នំពេញ ទូកស្មាច់ចំនុះ ៦នាក់ចំនួន ៣គ្រឿង និង អូប័រកៅស៊ូតូច ៣គ្រឿង.សាលាខេត្តស្ទឹងត្រែង ទូកស្មាច់ចំនុះ ចំនុះ ៧-១០នាក់ ចំនួន៤ គ្រឿងនិងជូនទីបញ្ជាការបញ្ជាការដ្ឋានអង្គរក្សសម្ដេចតេជោ ហ៊ុន សែន ដើម្បីទុកជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះអូប័រកៅស៊ូចំនុះ ៨នាក់ ៣ + អូប័រកៅស៊ូតូច ៣គ្រឿង។

ឯកឧត្តម ហង្ស សាមឿន មានប្រសាសន៏ថាទូកម៉ាស៊ីនធ្វើអំពីស្មាច់និងអូប័រពោងដែលជាអំណោយរបស់អង្គការការីតាស់កម្ពុជា ក្នុងពេលនេះគឺជាដៃគូដ៍ល្អ ដែលកន្លងមកបានរួមចំណែកជាមួយរាជរដ្ឋាភិបាលជួយប្រជាពលរដ្ឋជាច្រើនគម្រោង ពិសេសក្នុងការឆ្លើយតប ទៅការងារគ្រោះមហន្ដរាយ ដូចជាការផ្តល់សម្ភារ: បង្ការ ប្រយុទ្ធប្រឆាំងជំងឺឆ្លង កូវីដ១៩ ជំនួយសង្គ្រោះជំនន់ទឹកភ្លៀងឆ្នាំ២០២០នេះ។ ឯកឧត្តម អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងលោក ទេសរដ្ឋមន្ត្រី គន់ គីមបន្តថា(គ.ជ.គ.ម)បានសហការ ជាមួយអង្គការដៃគូអភិវឌ្ឍន៍ រួមមាន៖ អង្គការស្បៀងអាហារពិភពលោក (World Food Program, អង្គការសុខភាពពិភពលោក (WHO), អង្គការ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ព្រមទាំងអង្គការអន្តរជាតិ និងអង្គការដៃគូជាច្រើនទៀត។

ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានអំណរគុណដល់សប្បុរសជន ក៍ដូចជាអង្គការរីតាស់កម្ពុជាតាមរយ:គណកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយដែលបានចូលរួមឧបត្ថម្ភទូកម៉ាស៊ីនជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំន់ទឹកភ្លៀង ក៏ដូចជាការរួមចំណែក ដ៍ធំធេងក្នុងការជួយសង្គ្រោះពលរដ្ឋឲ្យរួចផុតពីការលិចលង់ផងដែរ។ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែននិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុនសែន ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀងបានលើកចិត្ត ដល់កងកម្លាំងប្រដាប់អាវុធ និងប្រជាការពារភូមិអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់បន្ដយកចិត្តទុកដាក់ជួយសង្គ្រោះ ជម្លៀសនៅពេលទឹកជន និងទឹកស្រកទៅវិញ ដោយយកចិត្តទុក្ខដាក់ថែទាំ ត្រូវយកចិត្តទុកការពារទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមផ្ទះនិងមិនត្រូវឲ្យប្រជាជនស្លាប់ដោយសារលង់ទឹកនោះទេ។ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិបណ្ឌិតហ៊ីង ប៊ុនហៀង បានអំពាវនាវដល់អាជ្ញាធរនៅតាមមូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងជាពិសេសអង្គការដៃគូអភិវឌ្ឍន៍ ដែលវត្តមានអនុវត្តន៍ឱ្យបានម៉ឺងម៉ាត់តាមបទបញ្ជាសម្តេចតេជោអគ្គមេបញ្ជាការកំពូលលើសមរភូមិគ្រប់គ្រងគ្រោះមហន្តរាយនេះ ចេញជួយពលរដ្ឋឱ្យបានទាន់ពេលវេលា និងដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕