សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ទទួលបានអំណោយជាគ្រឿងឧបភោគបរិភោគ និង ថវិកាមួយចំនួនធំពីសប្បុរសជន

ខេត្តព្រះសីហនុ ៖ ឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មា ធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០២០ នេះ បានទទួលអំណោយ មនុស្ស ធម៌ពីសប្បុរសជនជូនដល់សាខាកាកបាទ ក្រហមខេត្តព្រះសីហនុ សម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗដូចជា ទឹកជំនន់ ខ្យល់ ព្យុះ ភ្លើងឆេះផ្ទះ បាក់រលំអាគារ រូមនិងប្រជាពលរដ្ឋក្រីក្រ ចាស់ជរា  កុមារកំព្រា ជាដើម។

សប្បុរសជនដែលបាន ផ្តល់ អំណោយរូមមាន៖
១-លោកឧកញ៉ា លឹម ហ៊ុយ ឡេង អនុប្រធានកិត្តិយសសាខា និងលោកជំទាវ ឧបត្ថម្ភអង្ករ ចំនួន ១០ តោន និងថវិកា ១០.០០០(មួយម៉ឺន) ដុល្លារអាមេរិក។
២-លោក ឌួង វិច្ឆិកាម្ចាស់ភោជនីយដ្ឋាន ឆ្នេរមាស និងលោកស្រីឧបត្ថម្ភថវិកាចំនួន ១.០០០(មួយពាន់) ដុល្លារអាមេរិក។
៣- ឯកឧត្តម សុខ កល្យាណ និងលោកជំទាវ ដែល បាន ឧបត្ថម្ភថវិកាចំនួន ៥០០(ប្រាំរយ) ដុល្លារអាមេរិក។
៤-លោក ឈិន សុកឧបត្ថម្ភអង្ករ ចំនួន ៥០០ គីឡូ ក្រាម និងមី ចំនួន ១០កេស។
៥-លោកស្រី ជា ណារីដែលបានឧបត្ថម្ភអង្ករ ចំនួន ៥០០ គីឡូក្រាម។
៦-លោក ទុំ នឿន ម្ចាស់អាហារដ្ឋាន អង្គរបិច ឆ្នេរអូឈើទាល។
ឧបត្ថម្ភថវិកា ចំនួន ១.៥០០ (មួយពាន់ប្រាំរយ) ដុល្លារអាមេរិក។
៧- ព្រះតេជគុណ ប៊ុន ណេង ចៅអធិការ វត្តឥន្ទញ្ញាណឧបត្ថម្ភអង្ករ ចំនួន ២.៥ តោន មី ១០០ កេសតូច និងត្រីខកំប៉ុង ១០០ យូរ។
៨-លោក ធឹង សុខា និងលោក ឈួរ ស៊ាងលន់
ម្ចាស់សំណង់ផ្ទះល្វែង KL ឧបត្ថម្ភថវិកា ៣.០០០ (បីពាន់) ដុល្លារអាមេរិក។
៩- ក្រុមហ៊ុន ប្រើលលានស៊ី សីហនុវីល អ៊ុនវេសម៉ិន & ឌីវេឡុបម៉ឺន ឯ.ក ឧបត្ថម្ភថវិកា ៥.០០០ (ប្រាំពាន់) ដុល្លារអាមេរិក។
១០- សហគ្រាស ជេអ អូស្កា អេនធើធេនម៉ិន ឯ.ក
ឧបត្ថម្ភថវិកា ៥.៣០៦.៥ $។
១១- ឯកឧត្តម អ៊ុក ដាមរី និងលោកជំទាវ ឧបត្ថម្ភ ថវិកា ២០.០០០ (ពីរម៉ឺន) ដុល្លារអាមេរិក។

ថ្លែងក្នុងឱកាសនោះ ក្នុងនាម ឯកឧត្តម គួចចំរើនប្រធានគណ:កម្មាធិការកបាទក្រហមកម្ពុជាខេត្តព្រះសី ហនុ ក៏បានថ្លែងអំណរគុណ ចំពោះព្រះចិត្តដ៏សប្បុរសធម៌ របស់សប្បុរសជន ក្នុងការយកចិត្តទុកដាក់ ផ្តល់នូវ ទេយ្យទាន គ្រឿងឧបភោគបរិភោគ  ដែលនេះ សបញ្ជាក់ពីទឹកចិត្ត សណ្តានចិត្ត ដ៏មនុស្សធម៌ចំពោះបង ប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ។ គ្រឿងឧបភោគបរិភោគទាំងនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រះសីហនុ នឹងយកទៅប្រើប្រាស់ឲ្យចំគោលដៅមនុស្សធម៌ នៅពេលដែលប្រជាពលរដ្ឋយើង ទទួលរងនូវ គ្រោះ មហន្តរាយផ្សេងៗ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ ស្របតាម គោលការណ៍គ្រឹះ របស់ចលនាកាកបាទ ក្រហម អឌ្ឍច័ន្ទក្រហម៕ ដោយ ៖ មនោរាហ៍