កម្ពុជា និងហុងគ្រី បោះជំហានថ្មីលើកិច្ចសហប្រតិបត្តិការកសិកម្ម

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបឯកឧត្តម Peter Szijjarto រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជមកម្មហុងគ្រី ដើម្បីសម្តែងការគួរសម និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរនាពេលអនាគត។ ឯកឧត្តមវេង សាខុន បញ្ជាក់ថា កម្ពុជាមានវិស័យចំនួន ៤សំខាន់សម្រា ប់ហុងគ្រី ធ្វើការវិនិយោគនៅពេលអនាគតគឺទី១- ផលិតកម្មទឹកដោះ និងការកែច្នៃសាច់ ទី២- វារីវប្ប កម្ម ៣.ការដាំដំណាំនិងសុវត្ថិភាពចំណីអាហារ ទី៤-ការប្រើប្រាស់ និងការគ្រប់គ្រងទឹក។ ដោយឡែក ការផ្តល់ឥណទានដល់ការអភិវឌ្ឍវិស័យកសិកម្ម និងការបណ្តុះបណ្តាលធនធានមនុស្សរយ:ពេលខ្លី និងវែងគឺជាអាទិភាពក្នុងដណើរទស្សនកិច្ចនេះផងដែរ។ ឯកឧត្តមបានបន្តថា វិស័យកសិកម្មហុងគ្រី បាននឹងកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិ ច្ចប្រមាណ៨% នៃGDP។ ការប្រើប្រាស់បច្ចេកវិទ្យាដាំដុះ ការកែច្នៃផលិតផលកសិកម្ម និងការគ្រប់គ្រងទឹកកំពុងទទួលបានជោគជ័យជាខ្លាំងនៅក្នុងប្រទេស ហុងគ្រី។

កន្លងមកហុងគ្រីបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាឲ្យទៅបន្តការសិក្សា ចំនួន ១៥នាក់រៀងរាល់ឆ្នាំ ហើយរដ្ឋា ភិបាលហុងគ្រីកំពុងពិចារ ណាថានឹងបង្កើនចំនួនអាហានរូបករណ៍នេះនៅឆ្នាំបន្ទាប់ ពិសេសលើវិស័យកសិកម្ម។ ឯកឧត្តម បានស្នើសុំឲ្យឯកឧត្តមរដ្ឋមន្រ្តីបញ្ជូននិស្សិតឲ្យទៅបន្តការសិក្សានៅហុងគ្រីនៅតាមជំនាញឲ្យបានច្រើន ដែលជាឱកាសសម្រាប់ការបង្កើនទំនាក់ទំនងរវាងប្រជាជននិងប្រជាជន និស្សិតនិងនិស្សិតឲ្យកាន់តែស្អិតរមួត និងរឹងមាំ ដែលនាំឲ្យទាំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងបានកាន់តែរឹងមាំ។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា ក្នុងឆ្នាំ២០២០ កម្ពុជាបាននាំអង្គរចេញទៅប្រទេសហុងគ្រីបានចំនួន ១ ៨៣៩តោន និងថ្នាំជក់បាន ១១៨តោន។ តួលេខនេះនៅមានកម្រិតទាប ប៉ុន្តែឯកឧត្តម សំដែងសុទិដ្ឋិនិយមថា តាមរយ:ឯកឧត្តម Peter Szijjarto ក្នុងដំណើរទស្សនកិច្ចនេះ និងជាពិសេសកិច្ចព្រមព្រៀងអនុស្សរណនៃការយោគយល់គ្នា (MOU) ដែលភាគីទាំងពីរនឹងត្រូវចុះ ហត្ថលេខា នឹងនាំមកនូវការអភិវឌ្ឍន៍ជាផ្លែផ្កាទ្វេឡើងលើវិស័យកសិកម្មនិងកសិ- ពាណិជ្ជកម្មនាពេលអនាគត។ ភាគីកម្ពុជានឹងរង់ចាំអនុវត្តខ្លឹមសារ MOU នេះឲ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលដើម្បីជាប្រយោជន៍សម្រាប់សង្គមជាតិ និងប្រជាជនកម្ពុជា។ ចំពោះអាហារូបករណ៍ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា នេះជាឱកាសដ៏ល្អសម្រាប់និស្សិតខ្មែរទៅបន្តការសិក្សានៅហុងគ្រី ដើម្បីបង្កើនសមត្ថ ភាព និងបទពិសោ ធន៍លើវិស័យកសិកម្ម ដែលត្រូវពាំនាំមកនូវបច្ចេកវិទ្យាទំនើប ថ្មីៗដែលទទួលបានពីហុងគ្រីជូនដល់ដៃអ្នកផលិតផ្ទាល់ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើសុំឲ្យភាគីហុងគ្រីជួយពិនិត្យ និងជំរុញគម្រោងសំខាន់ៗទាំង ៤ខាងលើឲ្យចាប់ដំណើរការក្នុងពេលឆាប់ៗខាងមុខ ហើយគួរត្រូវរៀបចំបង្កើតក្រុមការងារជំនាញដើម្បីពិនិត្យ វាយតម្លៃ និងអនុវត្តបន្ទាប់ពីចុះហត្ថលេខានៅរសៀលថ្ងៃនេះរួច៕