ខេត្តព្រះសីហនុ ៖ នៅព្រឹក ថ្ងៃពុធ ៤រោច ខែ កក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៤ ខែ វិច្ឆិកា ឆ្នាំ២០២០ លោក ឧកញ៉ា ហេង សុវណ្ណា (ហ៊ឹន ត្រឹង) សមាជិកក្រុមការងារ ថ្នាក់ជាតិចុះជួយឃុំ ចំនួន១៥ ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង ជា តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្តាល ថ្នាក់ជាតិ និង ប្រធានក្រុម ការងារ គណបក្ស ប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះខេត្តព្រះសីហនុ-ឯកឧត្តម ជាម ហ៊ីម សមាជិកគណៈកម្មាធិការកណ្តាល និង ជាប្រធាន គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ និង ជាតំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាល ខេត្តព្រះសីហនុ ។ បាននាំយកអំណោយសប្បុរសជន ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០គ្រួសារ ស្ថិតក្នុងភូមិ ស្មាច់ដែង និង ភូមិ អុង ក្នុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
រួមដំណើរដោយ លោក វរ:នាវីឯក ថោង បាន ប្រធានក្រុមការងារ ចុះជួយ ឃុំរាម និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការ មូលដ្ឋានសមុទ្រ។ លោក ម៉ាក់ គន្ថារ៉ាន់ និង លោក វ៉ែន វ៉ាន់ណារ៉ារិទ្ធិ ជាសប្បុរសជន បានចុះសំណេះ សំណាល សួរសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ និងចែកអំណោយ ដល់បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកចំនួន ២០គ្រួសារ ស្ថិតនៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ឆ្លៀតក្នុងឱកាសនេះ លោក ឧកញ៉ា ហេង សុវណ្ណា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម សាយ សំអាល់ , ឯកឧត្តម ជាម ហ៊ីម , ឯកឧត្តម គួច ចំរើន និង ឯកឧត្តម អ៊ុក សីហា ជូនចំពោះបងប្អូនប្រជាពលរដ្ឋក្នុង ឃុំរាម ស្រីកព្រៃនប់ ដែលជានិច្ចកាល ឯកឧត្តម ទាំង ៤រូប តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋយើងគ្រប់ពេលវេលា។
លោកឧកញ៉ា ហែង សូវណ្ណា ហៅ(ហ៊ឹម ត្រឹង)បានបញ្ជាក់ទៀតថា ៖ បច្ចុប្បន្ននេះបញ្ហា ជំងឺ Covid-19 លើសកលលោកពុំទាន់មានការថមថយនៅឡើយទេ ហេតុនេះហើយយើងត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហានេះ ដោយមិនត្រូវមានការធ្វេសប្រហែសនោះទេ គឺត្រូវអនុវត្តទៅតាមការនែនាំរបស់ក្រសួងសុខាភិបាល។
ដូចគ្នានេះដែរ លោក វរ:នាវីឯក ថោង បាន , លោក ម៉ាក់ គន្ថារ៉ាន់ និង លោក វ៉ែន វ៉ាន់ណារ៉ារិទិ បានមានប្រសាសន៍ ស្រដៀង គ្នាថា៖ ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានណែនាំដល់ មន្ត្រីក្រោមឱវាទ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្រីក្រនៅតាមមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួន ជាក់ស្ដែងនាថ្ងៃនេះ លោក ឧកញ៉ា និង ក្រុមការងារ បាននាំយកអំណោយមកចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រ ចំនួន ២០ គ្រួសារ ដែលមានភូមិខុសៗគ្នា ស្ថិតនៅ ក្នុងឃុំរាម តែមួយដូចគ្នា ដោយ ក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូ ម៉ុងមួយ ជាអំណោយ របស់ ឯកឧត្តម ឧត្តមនាវីឯក អ៊ុក សីហា សារ៉ុង១ និង ប៊ីចេង ១កញ្ចប់ រួម និង ថវិកា ៦ ម៉ឺនរៀល ដែលជា អំណោយ របស់ ឯកឧត្តម គួច ចំរើន ,លោក ឧកញ៉ា ហេង សុវណ្ណា , លោក ថោង បាន, លោក ម៉ាក់ គន្ថារ៉ាន់ , លោក វ៉ែន វ៉ាន់ណារ៉ារិទិ លោក ឡុង បូរ៉ា មេភូមិ អុង ក្នុង ផងដែរ។
លើសពីនេះទៀត ក៏នៅ មានបង ក្រីក្ររស់នៅ ចំណុច ៩៣ ទឹកសាប ស្ថិតនៅក្នុង ភូមិស្មាច ដែង ឃុំរាម ស្នើរសុំ ក្រុមការងារ អោយជួសជុល ផ្លូវលំ ១ ខ្សែ ដែលមាន ប្រវែង ៤០០ម៉ែត្រ ក្រុមការងារក៏បានទទួលតាមការស្នើរសុំនេះ តែសន្យាថា នៅពេលណាមេឃ រាំងភ្លៀង ក្រុមការងារ នឹង ជួសជុលផ្លូវអោយ៕ ដោយ ៖ មនោរាហ៍