ប្រាក់ចំណូលពីការនាំចេញអង្ករពីកម្ពុជាក្នុង១០ខែនេះ កើនលើសឆ្នាំមុនជាង១៧%

គិតត្រឹមរយៈពេល១០ខែ នៃឆ្នាំ២០២០ នេះ ប្រាក់ចំណូលដែលកម្ពុជាទទួលបានពីការនាំចេញអង្ករ ទៅក្រៅប្រទេស មានការកើនឡើងសរុបប្រមាណ ១៥% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ គឺស្មើនឹងជិត ៤៧លានដុល្លារសហរដ្ឋអាមេរិក ។

សហព័ន្ធស្រូវអង្ករកម្ពុជា បានអះអាងថា “ជារួម ទឹកប្រាក់សរុបដែលកម្ពុជាទទួលបានពីការនាំចេញអង្ករក្នុងរយៈពេល១០ខែ មានចំនួន ៥៣៦ ០៣៥ តោន ស្មើនឹង ៣៦៦,៤៤លានដុល្លារសហរដ្ឋអាមេរិក កើនឡើងជិត ៤៧លានដុល្លារ ស្មើនឹង១៧,១១ភាគរយ។

ក្នុងរបារយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បង្ហាញថា ទីផ្សារអង្ករកម្ពុជា គឺទៅកាន់ចិន ដោយរួមទាំងហុងកុង ម៉ាកាវ និង តៃវ៉ាន់ គឺមានចំណែក ៣៦ភាគរយ ២៧ប្រទេសនៅសហគមន៍អឺរ៉ុប ៣២ភាគរយ អាស៊ាន មាន៦ប្រទេស ចំនួន១៣ ភាគរយ ប្រទេសចំនួន១០នៅអាហ្វ្រិកចំនួន ៩ភាគរយ ប្រទេសនៅអូសេអានី ដូចជាអូស្រ្តាលី និង ណូវែលហ្សេឡង់ ចំនួន ៦ភាគរយ និង បណ្តាដែនដីកោះនៅក្រោមការគ្រប់គ្រងរបស់បារាំង និងអាមេរិក បាន ២ភាគរយ ហើយបណ្តាប្រទេសនៅអាមេរិកខាងជើង និង ទ្វីបអាស៊ី-មជ្ឈឹមបូព៌ា មានចំណែកប្រមាណជា ២ភាគរយដែរ ៕