ខេត្តព្រះសីហនុ ៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ នៅមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ មានបើក កិច្ចប្រជុំ ផ្សព្វផ្សាយ អោយ ផ្អាក ការធ្វើអាជីវកម្ម ក្លឹបកម្សាន្ត និងម៉ាស្សា ស្ប៉ា បណ្តោះអាសន្ននៅក្នុងក្រុងព្រះសីហនុ តាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល កិច្ចប្រជុំនេះត្រូវបានប្រារព្ធ ធ្វើឡើងនៅមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ដែលមានការចូលរួម ពី លោក តាំង សយចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ និងមន្ត្រីពាក់ព័ន្ធ រួមនិងកម្លាំងកងរាជអាវុធហត្ថ និងកម្លាំងនគរបាលខេត្តផងដែរ។
លោក តាំង សុចិត្រគ្រឹស្នា ប្រធាន មន្ទីរទេសចរណ៍ ខេត្តព្រះសីហនុបាន មានប្រសាសន៍ថា៖ការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសក្បីដ-១៩ ក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាជំងក្ខវីដ-១៩ ឆ្លងតាមការប៉ះពាល់តំណក់ទឹកតូចៗ ដែលខ្ទាតចេញពីមនុស្សម្នាក់ទៅប៉ះមនុស្សម្នាក់ទៀត នៅពេលបុគ្គលដែលមានផ្ទុកវីរុសកូរឹង-១៥ និយាយ សើច ច្រៀង ក្អក ឬកណ្តាស់ជាដើម។ តំណក់ទឹកតូចៗនោះ អាចខ្ទាតបានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុងមាត់ ភ្នែក និង ច្រមុះបុគ្គលដែលនៅជិតអ្នកមានវីរុសកូវីដ-១៥ តិចជាងមួយម៉ែត្រកន្លះម៉ែត្រ។ តំណក់ទឹកតូចៗនេះ ក៏ អាចធ្លាក់ទៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្សដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបានលាងសម្អាតដៃឲ្យបានត្រឹមត្រូវ។
លោក បានបន្តថា៖ ដើម្បីបញ្ចៀសពីហានិភ័យខ្ពស់ ដែលពិបាកនឹងប៉ាន់ស្មានបាននៃការចម្លងវីរុសដ៏កាចសាហាវនេះចូលក្នុងសហគមន៍ ក្រសួងសុខាភិបាលសូមធ្វើការអំពាវនាវ និងណែនាំដល់បងប្អូនសាធារណ:ជន ទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារសុខភាពរបស់ខ្លួនដោយបុគ្គលគ្រប់រូបត្រូវអនុវត្តន៍វិធានការសាមញ្ញៗដូចជាការរក្សាគម្លាតសុវត្ថិភាព រួមមាន ការរក្សាគម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិ ភាពបុគ្គលជាចំបាច់ រួមជាមួយនឹង ការអនុវត្តអនាម័យដៃស្អាតជានិច្ច និង ការពាក់ម៉ាស់នៅពេល ចាំបាច់ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ។
លោក តាំង សុចិត្រគ្រឹស្នា បានបន្ថែមថា៖ យោងតាម លិខិតលេខ ៦២៣ សកល ចុះថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល លិខិត លេខ ១៨៧១ គក ចុះថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងអប់រំយុវជន និងកីឡា សេចក្តី ដូចមានក្នុងកម្មវត្ថុ និងយោ ក្រសួងទេសចរណ៍ សូមជម្រាបជូន ជ្រាបថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជំងកូរឹង១៩ (CovID-19) ដោយអនុវត្តតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល និងក្រសួង សុខាភិបាល ក្រសួងទេសចរណ៍ស្នើសុំឲ្យអាជីវកម្មក្លឹបហាត់ប្រាណដើម្បីសុខភាព នៅក្នុង និងក្រៅសណ្ឋាគារ នៅទូទាំងរាជធាដឺ ខេត្ត ផ្លាកអាជីវកម្មជាបណ្តោះអាសន្ន រហូតមានការជូន ដំណឹងជាថ្មី។ អាស្រ័យហេតុនេះ សូម ចាត់ចែង អនុវត្តតាម សមត្ថកិច្ចរបស់ខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់៕ ដោយ ៖ មនោរាហ៍