កម្ពុជាជាប់ចំណាត់ថ្នាក់លេខ ១ នៅអាស៊ី និងលេខ ៣ លើពិភពលោកដែលគ្រប់គ្រងស្ថានភាពកូវីដ-១៩ បានល្អ

កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ក្នុងពិភពលោក (១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជម្ងឺកូវីដ-១៩ និងផលប៉ះពាល់ពីជម្ងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique ស្តីពីសន្ទស្សន៍នៃស្ថានភាពធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ របស់ប្រទេសសេណេហ្កាល់។ នេះបើតាមការបញ្ចាក់របស់លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល។

បើតាម Facebook របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៃក្រសួងសុខាភិបាលកម្ពុជា បានបង្ហាញថា បន្តពីរបាយការណ៍នេះថា ៖ «កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងពិភពលោក (ក្នុង ចំណោម១៦៦ប្រទេស) និងលេខ១ នៅអាស៊ី ជាប្រទេសដែលមានស្ថានភាពគ្រប់គ្រងជំងឺកូវីដ-១៩ និងផលប៉ះពាល់ពីជំងឺបានល្អជាងគេ នេះបើតាមរបាយការណ៍ Le Bureau de Prospective Economique»។

ចំណាត់ថ្នាក់លេខ ១ និងលេខ ២ បានទៅលើប្រទេស សាំងឃីត និង ណេវី ស (Saint Kitts and Nevis) និងប្រទេសសីស្ហែល (Seychelles) ។ រីឯ ប្រទេស ដែល ជាប់ ចំណាត់ថ្នាក់ នៅបន្ទាប់ពីកម្ពុជា គឺប្រទេស នូវែលកាឡេដូនី (Nouvelle Calédonie) និងប្រទេសស៊ូដង់ខាងត្បូង ។ ផ្ទុយទៅវិញ ក្នុងចំណោមប្រទេស ទាំង ១៦៦ ដែលត្រូវបាន ជ្រើសរើសយកមកវាយតម្លៃប្រទេសដែលជាប់ចំណាត់ថ្នាក់អាក្រក់ជាងគេគឺ ហ្ស៊ កដា នី , អេ ស្ប៉ា ញ , អាហ្វ្រិក ខាងត្បូង , បារាំង ជាដើម ។

ពិន្ទុ ល្អ របស់ កម្ពុជា ក្នុង កម្រិត ពិភពលោក បានធ្វើឱ្យ កម្ពុជា ឈរ នៅ លំដាប់ថ្នាក់ លេខ មួយ ជា សិស្ស ល្អ ក្នុងការគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ ១៩ បានល្អនៅក្នុងទ្វីបអាស៊ី ។ ប្រទេសថៃ ព្រុយណេ និង ប្រទេស អ៊ូ ស បេគីស្ថាន បានជាប់ចំណាត់ថ្នាក់លេខ ២ លេខ ៣ និងលេខ ៤ បន្ទាប់ពីកម្ពុជា នៅក្នុងតំបន់អាស៊ី ។

រហូតមកដល់ពេលនេះ កម្ពុជាមិនមានការរីករាលដាលជំងឺកូវីដ១៩ នៅក្នុងសហគមន៍នោះទេ ដែលភាគច្រើនជាករណីនាំចូល។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកមានវីរុសកូវីដ-១៩ សរុប ៣០៤នាក់ (ស្ត្រី ៦២នាក់ និងបុរស ២៤២នាក់) ក្នុងនោះមានអ្នកព្យាបាលជាសះស្បើយទាំងស្រុង ២៩៤នាក់ និងអ្នកសម្រាកព្យាបាល ចំំនួន១០នាក់៕