ស្ទឹងត្រែង សត្វត្មាតប្រមាណជិត១០០ក្បាល រស់នៅតំបន់ព្រៃអភិរក្សសៀមប៉ាង ក្នុងឃុំព្រែកមាសនឹង
ឃុំថ្មកែវ ក្នុង ស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងត្រូវបាន អង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកនេះបង្កើនការដាក់ចំណីឱ្យស៊ីក្នុងមួយខែ៤លើកដើម្បីអភិរក្សឱ្យវារស់នៅតំបន់នេះ។
ក្នុងសកម្មភាពផ្តល់ចំណីសត្វត្មាតនៅថ្ងៃទី០៨ -០៩វិច្ឆិកា កន្លងមកនេះលោកលាងប៊ុន ប៉ែង មន្ត្រីអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាងបានបញ្ចាក់ថា៖ ការធ្វើបែបនេះដើម្បីថែ
ទាំសត្វត្មាត ឱ្យវានៅគង់វង្សក្នុងព្រៃអភិរក្ស កុំឱ្យវាទៅរស់នៅតំបន់ផ្សេងពីនេះ ខ្លាចត្រូវគេសម្លាប់វា ព្រោះយើងខំធ្វើការអភិរក្សយូរមកហើយនោះ ។
លោកបន្តថា៖បច្ចុប្បន្នការផ្តល់ចំណីបន្ថែមយើងធ្វើឡើងក្នុងមួយខែ៤លើក ជារៀងរាល់ខែ នៅថ្ងៃដើមសប្តាហ៍ ដើម្បីឱ្យសត្វត្មាតវាមកស៊ី ព្រោះចំណីធម្មជាតិក្នុងព្រៃ បច្ចុប្បន្នមិនសំបូរបែបទេ ។
លោកបញ្ជាក់ផងដែរថា៖ប្រជាពលរដ្ឋនៅឃុំព្រែកមាសនិងឃុំថ្មកែវ បាននាំគ្នាដាំដុះស្រូវត្រយ៉ងយក្សដែលអង្គការផ្តល់ពូជឱ្យបានស្ទើ គ្រប់គ្នាហើយ ព្រោះ នៅពេលបាលផលក្រុមអភិរក្សសត្វត្មាតប្រមូលទិញក្នុងតំលៃ១៥០០ទៅ១៦០០រៀល។
លោកណយខុងមេឃុំព្រែកមាសស្រុកសៀមប៉ាងខេត្តស្ទឹងត្រែងបានទទួលស្គាល់ថា៖នេះ ជាយន្តការមួយជំរុញឱ្យប្រជាពលរដ្ឋយើងបញ្ឈប់ការចូលព្រៃបរបាញ់សត្វនឹងពឹងផ្អែកលើផលអនុផលព្រៃឈើ។
លោកបន្ថែមថា៖ការអភិរក្សសត្វស្លាបបងប្អូនប្រជាពលរដ្ឋបានភ្ញាក់រលឹកចូលរួមច្រើន ព្រោះពូកគាត់បានចាត់ទុកថាពពួកសត្វទាំងនេះវាអាចបំរើឱ្យវិស័យទេសចរណ៍ដោយសារភ្ញៀវទេសចរមកលេងចង់មើល ពពួកសត្វត្នាតទាំងនេះ។
បញ្ជាក់ថា៖សត្វត្មាតបច្ចុប្បន្ននេះពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានចន្លោះចាប់ពី៨០ទៅ៩០ក្បាលតែប៉ុណ្ណោះ។ជាមួយនេះក៍សង្កេតឃើញមាន-សត្វត្រយ៉ងយក្ស- សត្វចំកំ កស-សត្វត្រដក់តូច-នឹងត្រដក់ធំ-ផងដែរ ដែលមានរស់នៅតំនប់ព្រៃអភិរក្សសៀមប៉ាងខេត្តស្ទឹងត្រែង ដែលមានចម្ងាយពីទីរួមខេត្ត ប្រមាណជាង១០០គីឡូម៉ែត្រ ៕