កម្លាំង​ប៉េអឹម​បាន​បង្ក្រាប អ្នកជួញដូរ​គ្រឿងញៀន ម្នា​ក់នៅ ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​

​ខេត្តរតនគិរី​៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ និង​ជំនាញ​ការិយាល័យ​បទល្មើស​គ្រឿងញៀន​កងរាជអាវុធហត្ថ​ខេត្តរតនគិរី និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្តរតនគិរី បាន​ឃាត់​ជនសង្ស័យ​ចំនួន​០១ ពាក់ព័ន្ធ​នឹង​ការជួញដូរ និង​ប្រើប្រាស់​សារជាតិ​ញៀន នៅ​ការដ្ឋាន​ទី​៦​ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ នៅវេលា​ម៉ោង​៨,៣០​នាទី​ព្រឹក ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២១ ។​

​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិការ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​នាក់​ឈ្មោះ ភាន ចិត្ត (​ហៅ​ដេ​ត​) ភេទ​ប្រុស អាយុ​២៨ ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្រុកកំណើត​ភូមិ​ថ្មី ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្តក្រចេះ មាន​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់​នៅក្នុង​ការដ្ឋាន​ទី​៦ ក្រុមហ៊ុន​ហ័ង​អា​ញ់​យ៉ា​ឡាយ​ស្ថិតនៅ​ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង​ស្រុក​កូន​មុំ ។

​លោក​មេបញ្ជាការ​បាន​ឲ្យ​ដឹង​ទៀតថា តាម​ចម្លើយ​របស់​ជនសង្ស័យ កម្លាំង​ជំនាញ​បាន​ពួនស្ទាក់​មុខសញ្ញា​ផ្សេងទៀត រហូតដល់​ម៉ោង​៤,១០​នាទី ថ្ងៃខែ​ឆ្នាំ​ដដែល មុខសញ្ញា​ជា​មេខ្លោង​ជួញដូរ​គ្រឿងញៀន​បានបង្ហាញ​ខ្លួន ភ្លាមៗ​កម្លាំង​បាន​ដេញតាម​មុខសញ្ញា​តែដោយសារ​ភូមិសាស្ត្រ​ស្មុគស្មាញ មុខសញ្ញា​ជនសង្ស័យ ០២​នាក់​បាន​បោះ​ថ្នាំញៀន​ចោល និង​ផ្តួល​ម៉ូតូ រត់គេចខ្លួន​ចូលក្នុង​ព្រៃ​សហគមន៍​បាត់​។​

​បច្ចុប្បន្ន​វត្ថុតាង​ចាប់​យម​កក​រួមមាន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន ០៤​កញ្ចប់​, ដាវ​ចំនួន ០៥, ទូរស័ព្ទដៃ​ចំនួន ០២​គ្រឿង និង​ឧបករណ៍​សេព​គ្រឿងញៀន​មួយចំនួន​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​អនុវត្តតាម​នីតិវិធី​៕​