រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង រ៉េ​ចង្កូត​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ រួច​បន្ដ​បុក​បង្គោល​ភ្លើង​

ភ្នំពេញ​៖ រថយន្ត​ដឹក​ឥដ្ឋ​មួយគ្រឿង ដាច់​ហ្វ្រាំង​រ៉េ​ចង្កូត​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ រួច​បន្ដ​បុ​ុ​ក​បង្គោល​ភ្លើង​បណ្ដាលអោយ​ដួល​ត្រេ​ត ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​។​

​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង​១៥ នាទី​ព្រឹក ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូយ ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភពព័ត៌មាន​ពី​អ្នករួមដំណើរ​នៅក្នុង​រថយន្ត​ដឹក​ឥដ្ឋ​បាន​ប្រាប់​ឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បាន​បើករថយន្ត​មួយគ្រឿង​ប្រភេទ​ដឹក​ឥដ្ឋ ពាក់​ស្លាក់​លេខ ភ្នំពេញ 3A ~0560 បើកបរ​តាម​បណ្តោយ​ផ្លូវ​ហាន់​ណូយ​ទិសដៅ​ពី ជើង ទៅ​ត្បូង ខណៈពេល​មកដល់​ចំណុច​កើត​ហ​តុ ស្រាប់​តែមាន​រថយន្ត គាត់​បាន​ដាច់​ហ្វ្រាំង ធ្វើឱ្យ​គាត់​ដែលជា​ម្ចាស់​រថយន្ត​ដឹក​ឥដ្ឋ ចាប់​ហ្វ្រាំង​មិនទាន់​ក៏ បួង​ចង្កូត​គេច​រថយន្ត​ដែល​កំពុងបើក​នៅខាងមុខ រហូត​ជ្រុល​ឡើងលើ​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ និង​បន្ដ​មក​បុក​បង្គោល​ភ្លើង​បណ្តាលឱ្យ​រង​ការខូចខាត ទាំង​រថយន្ត រួមទាំង​សួនច្បារ តែ​មិន​បណ្តាល​នរណាម្នាក់​រង​របួស​នៅក្នុង​ហេតុការណ៍​នេះ​ទេ ចំណែក​អ្នកបើករថយន្ត​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​នោះ បាន​រត់​ចេញពី​កន្លែងកើតហេតុ​ភ្លាមៗ​តែម្តង​ដោយ​បន្សល់ទុក​តែ​រថយន្ដ​ប៉ុណ្ណោះ ។​

​គួរបញ្ជាក់​ផងដែរ​ថា រថយន្ដ​ដឹក​ឥដ្ឋ​ខាងលើ​មិ​បាន ចាប់​ស្លាក់​លេខ​ដូច​រថយន្ដ​គេ​ធម្មតា​នោះទេ បែរជា​ដោះ​ស្លាក់​លេខ​ដាក់​ក្នុង​រថយន្ដ​ទៅវិញ។

ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន រួម​កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ចុះ​មកដល់​ចំណុច​ទីតាំង​កើតហេតុ រួច​ធ្វើការ​វាស់វែង យក​រថយន្ត​ទៅ​រកស្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក រងចាំ​ការដោះស្រាយ​នៅពេល​ក្រោយ​៕​ទេស សុវណ្ណ​