ជនជាតិ​វៀតណាម៨នាក់ ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​ជំនាញ​ ក្រោយពេល​ធ្វើ​ចត្តាឡឺស័ក​​

បាត់ដំបង -​ជនបរទេស​ជា​ជនជាតិ​វៀតណាម​ចំនួន ០៨​នាក់ ដែល​ឆ្លងដែន​ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​ខុសច្បាប់ ត្រូវបាន​បញ្ជូនទៅ​នាយកដ្ឋាន​ជំនាញ​ដើម្បី​អនុវត្តតាម​នីតិវិធី​ក្រោយពេល​ធ្វើ​ចត្តាឡឺស័ក​រួច​៖

-​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ មករា ឆ្នាំ​២០២១ នេះ​អនុវត្តតាម​យោបល់​ដឹកនាំ​របស់លោក​ឧ​ត្ត​ម សេ នី​យ៍​ទោ សាត គឹម​សាន ស្នងការ​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ដា​ញ់ អេង​ប៊ុន​ចាន់ ស្នងការរង​ផែន​ការងារ​អន្តោ ប្រវេសន៍​បានរៀបចំ​បញ្ជូន​ជនបរទេស​ជា​ជន ជា តិ វៀតណាម​ចំនួន​០៨​នាក់​ទៅកាន់​អគ្គនាយក ដ្ឋា​ន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ​ដើម្បី​អនុវត្តតាម​នីតិវិធី​។​

ការរៀបចំ​បញ្ជូន​ជនបរទេស​ចំនួន​០៨​នាក់​ទៅ នាយកដ្ឋាន​ជំនាញ​នាពេលនេះ បន្ទាប់ពី​រូបគាត់ បានធ្វើ​ដំណើរ​ពី​ក្នុង​ទឹកដី​នៃ​ព្រះរាជាណាចក្រ​ថៃ ឆ្លង​ចូលមកក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាម​ច្រករ បៀ​ង​ក្នុងស្រុក​កំរៀង ខេត្តបាត់ដំបង​ដោយ​ខុសច្បាប់​ហើយ​ត្រូវបាន​សមត្ថកិច្ច នៅ​ទីនោះ​ធ្វើការ​ពិនិត្យ និង​បាន​ដាក់ឱ្យ​ពួកគាត់​ធ្វើ​ច​ត្តា ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ ។ បន្ទាប់ពី​រយៈពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​កន្លងផុត​ទៅហើយ​ពួកគាត់​មិនមាន​ករណី​Covid-19(​អវិជ្ជមាន​)​ទើប​សមត្ថកិច្ច​រៀបចំ​បញ្ជូន​ពួកគាត់​ទៅកាន់​នាយកដ្ឋាន​ជំនាញ ដើម្បី​អនុវត្តតាម​នីតិវិធី​៕​ដោយ​ទេស សុវណ្ណ​