ខេត្តតាកែវ ៖ មានករណីប្រើអំពើហិង្សារបស់ក្រុមជលផលចតុមុខមកពីរាជធានីភ្នំពេញ បានប្រើហិង្សាទៅលើប្រជាពលរដ្ឋឲ្យរងរបួសធ្ងន់និងស្រាលចំនួន ០៣ នាក់ នៅម្តុំចំណុចកោះអញ្ចាញស្ថិតនៅក្នុង ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ នៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ១១និង១០ នាទីយប់ ជនរងគ្រោះរស់នៅភូមិព្រៃផ្គាំ(ក) ឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ។
ក្នុងនោះមាជនរងគ្រោះម្នាក់ឈ្មោះភឹម វី អាយុ ៤០ ឆ្នាំរងរបួសធ្ងន់សន្លប់ស្តូកស្តឹងយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត តែមន្ទីរពេទ្យខេត្តមិនទទួលក៏បញ្ជូនបន្តទៅមន្ទីរពេទ្យលោកសង្ឃនៅក្រុងភ្នំពេញ តែជនរងគ្រោះរបួសធ្ងន់ពេកឥលូវត្រូវមន្ទីរពេទ្យលោកសង្ឃឲ្យយកជនរងគ្រោះត្រឡប់មកផ្ទះវិញដោយរង់ចាំតែដង្ហើមចុងក្រោយតែប៉ុណ្ណោះ នៅព្រឹកថ្ងៃទី ១៣ ខែមករា ឆ្នាំ២០២១។
បើតាមការរៀបរាប់របស់ប្រពន្ធកូននិងសាច់ញាតិបានឲ្យដឹងថា កាលពីថ្ងៃទី ០៦ ខែមករា ឆ្នាំ២០២១ មានក្រុមជលផលមួយក្រុមមកពីចតុមុខរាជធានីភ្នំពេញ បានចុះមកបង្ក្រាប ដែលគាត់ចោទថាបទល្មើសនេសាទហើយពួកគាត់បានប្រើអំពើហិង្សាយ៉ាងកំរោលមកលើប្រជាពលរដ្ឋចំនួន ០៣ នាក់ ពួកគាត់រត់រួច ០២ នាក់រងរបួសស្រាល សល់ម្នាក់ពួកគាត់វាយធ្វើបាបរហូតដល់សន្លប់បាត់ស្មារតី នេះបើយោងតាមប្រសាសន៍របស់ក្រុមគ្រួសារនិងសាច់ញាតិ ។
ឥលូវនេះប្រជាពលរដ្ឋទូទាំងភូមិ ឃុំ ស្រុកនិងប្រពន្ធកូនសាច់ញាតិសុំរកភាពយុត្តិធម៌ដល់ជនរងគ្រោះនិងក្រុមគ្រួសារដែលត្រូវក្រុមសមត្ថកិច្ចជលផលប្រើអំពើហិង្សាយ៉ាងព្រៃផ្សៃបំផុតមានអាវុធនិងដំបង មានគ្នាចំនួន ០៥ នាក់តែគាត់មិនបានប្រើអាវុធទេគឺពួកគាត់ប្រើដំបងវាយដុំយ៉ាងឃោរឃៅធ្វើអោយជនរងគ្រោះម្នាក់សន្លប់ ក៏ដឹកមកចោលនៅភូមិក្បាលពរ ខ័ណ្ឌជលផល ស្រុកសំរោង រួចពួកគាត់ទៅដាក់ពាក្យបណ្តឹងប្ដឹងជនរងគ្រោះថែមទៀត ហើយគាត់ឆ្លើយថាជាគ្រោះថ្នាក់កាណូតបុកគ្នា។
តាមបទសម្ភាសរបស់ក្រុមការងារយើងពីសំណាក់ ប្រពន្ធកូននិងសាច់ញាតិជនរងគ្រោះបានរៀបរាប់បន្តទៀតថា ពួកគាត់បានដាក់ពាក្យបណ្តឹងទៅខាងអាជ្ញាធរប៉ុស្តិ៍ ឆ្លើយដាក់ ស្រុក. ស្រុកអង្គបូរី ឆ្លើយដាក់ ស្រុកសំរោង រួចអាជ្ញាធរស្រុកសំរោងក៏ទទួលស្គាល់ ហើយឆ្លើយដាក់ ខេត្ត តែខាងខេត្តបានប្រាប់ថាសុំណុំរឿងនេះបញ្ជូនទៅព្រះរាជអាជ្ញាហើយ ពួកគាត់មិនទទួលអោយដាក់ពាក្យបណ្តឹងទេ។
អាស្រ័យហេតុនេះសូមឯកឩត្តមអគ្គស្នងការសន្តិបណ្ឌិត(នេតសាវឿន )លោកមេត្តាបើកការស៊ើបអង្កេតនិងរកភាពយុត្តិធម៌ជូនដល់ប្រជាពលរដ្ឋទន់ខ្សោយក្រីក្រផងទាន ជាពិសេសសូមគោរពដល់សម្តេចតេជោហ៊ុនសែន មេត្តាជួយដល់ប្រជាពលរដ្ឋ ខណៈដែលពួកគាត់កំពុងទទួលរងនូវភាពអយុត្តិធម៌ពីការប្រើអំពើហិង្សាតាមបែបវាយសម្លាប់ ជិះជាន់ពីសំណាក់មន្ត្រីខិលខូចអស់ទាំងនោះ៕