កាលពីវេលាម៉ោង១៣និង២០នាទីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ មានករណីលោតឆ័ត្រ ខុសបច្ចេកទេស បណ្ដាលអោយមានអ្នកធ្លាក់មកចំនួន២ នាក់ នៅក្នុងខេត្តតាកែវ។
តាមព័ត៌មានបឋម, ក្នុងហេតុការណ៍នេះ បណ្ដាលអោយលោកវរសេនីយ៍ត្រី លឹម សាយ ស្លាប់បាត់បង់ជីវិត និងមានអ្នករងរបួសធ្ងន់ម្នាក់។
ហេតុការណ៍នេះ បានកើតឡើងនៅពេលជនរងគ្រោះ កំពុងបង្ហាញសិស្សកងទ័ពឆ័ត្រយោង នៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកុម៉ង់ដូឆ័ត្រយោង នៅស្រុកឱរាល់ ខេត្តកំពង់ស្ពឺ នៅព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។ ប៉ុន្តែពេលធ្លាក់នៅលើទឹកដីខេត្តតាកែវ។
សមត្ថកិច្ចឲ្យដឹងថា លោក វរសេនីយ៍ត្រី លឹម សាយ ជាគ្រូបង្វឹកឆ័ត្រយោង នៅពេលលោកពីលើយន្តហោះ ចុះមកក្រោម ឆ័ត្របានគ្រលាស់ជាធម្មតា។ ប៉ុន្តែឆ័ត្ររបស់លោកគ្រូ លឹម សាយ បានវ័ណ្ឌគ្នា ជាមួយនឹងសិស្សម្នាក់ទៀត បណ្ដាលឲ្យធ្លាក់មកដល់ដី រងរបួសធ្ងន់ទាំង២នាក់ តែជាអកុសល លោកគ្រូ លឹម សាយ បានស្លាប់ ខណៈបញ្ជូនទៅដល់មន្ទីរពេទ្យ៕