លោកវរសេនីយ៍ទោ តាំង លីហេង បានដឹកនាំកម្លាំងចុះជួយពន្លត់អគ្គិភ័យដែលបានឆាបឆេះគុម្ពឬស្សី

សៀមរាប÷នៅរសៀលថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២១វេលាម៉ោង ១៤:០០នាទី មានករណីអគ្គីភ័យឆាបឆេះដោយសារក្មេងដុតគុម្ពឬស្សី លេងបណ្ដាលឲ្យឆេះរាលដាលនៅខាងក្រោយប៉ុស្តិ៍គោកធ្លកក្រោម ភូមិគោកធ្លកក្រោម ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប តែដោយសារមានការដឹកនាំពីលោក

វរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែងបានដឹកនាំកម្លាំងចុះពន្លាត់បានទាន់ពេលវេលា ហើយការឆាបឆេះនោះមិនបង្កឲ្យឆេះទៅដល់ផ្ទះប្រជាពលរដ្ឋនោះទេ។

ដោយមានការដឹកនាំរបស់លោកវរសេនីយ៍ទោ តាំង លីហេង អធិការស្រុកបានដឹកនាំកម្លាំងអធិការ នឹងកម្លាំងប៉ុស្តិ៍ ចុះពន្លត់បានទាន់ពេលវេលា ហើយអស់ទឹកចំនួន១ឡាន បើពុំដូច្នោះទេ នឹងឆាបឆេះរាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋមិនខាន។

ប្រជាពលរដ្ឋមានការសប្បាយចិត្តយ៉ាងខ្លាំងខណៈដែលឃើញលោកវរសេនីយ៍ទោ តាំង លីហេង អធិការនគរបាលស្រុកជីក្រែងបានបម្រើបងប្អូនប្រជាពរដ្ឋ យ៉ាងយកចិត្តដាក់ដូច្នេះ៕