ខេត្តស្វាយរៀង ៖ ឈ្លោះគ្នាជាមួយប្រពន្ធ និងគំរាមអារ ក ប្រពន្ធ ធ្វើអោយប្រពន្ធភ័យរត់ទៅប្តឹមេភូមិ ពេលមេភូមិមកសួរនាំ កាប់ ទាំងមេភូមិ បណ្ដាលឱ្យរងរបួស រួចហើយដុតម៉ូតូនិងដុតផ្ទះខ្លួនឯង បង្កការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ ស្ថិតក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ។
អធិការនគរបាលស្រុកស្វាយជ្រំ លោកពិន អាន បានឱ្យដឹងតាមទូរស័ព្ទថា ជនសង្ស័យ ឈ្មោះ កែវ ធូ អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ហើយគេទើបត្រឡប់មកពីភ្នំពេញ។ ចំណែកលោកមេភូមិដែលរងគ្រោះឈ្មោះ សួស សារី អាយុ៧០ឆ្នាំ ត្រូវជនសង្ស័យ យកពូថៅកាប់ត្រូវ៦កន្លែង។ សម្ភារៈខូចខាតរួមមាន ម៉ូតូហុងដាឌ្រីម ឆេះអស់ទាំងស្រុង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។
លោកបន្តថា មុនកើតហេតុជនសង្ស័យ បានធ្វើដំណើរមកពីភ្នំពេញមកលេងស្រុកកំណើត ក្នុងភូមិឃុំកើតហេតុខាងលើ។ បន្ទាប់ពីមកដល់ផ្ទះជនសង្ស័យបានរករឿងឈ្លោះជាមួយប្រពន្ធនិងបានគំរាមរកអារ.កធ្វើឱ្យប្រពន្ធភ័យក៏បានរត់ចេញផ្ទះដើម្បីទៅប្តឹងលោកមេភូមិត្របែកប្រហោង។ ក្រោយមក លោកមេភូមិបានជិះម៉ូតូមកដល់ស្រាប់តែ ជនសង្ស័យបានយកពូថៅកាប់និងវាយត្រូវក្បាលនិងដងខ្លួនលោកមេភូមិបណ្ដាលឱ្យរងរបួសធ្ងន់ ហើយក៏បានយកដែកកេះ កេះដុតផ្ទះបង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយឃាត់ខ្លួន សមត្ថកិច្ចបានធ្វើតេស្តទឹកនោម ជនសង្ស័យជាលទ្ធផលវិជ្ជមាន គឺមានសាធាតុញៀនក្នុងខ្លួនផងដែ៕ដោយទេស សុវណ្ណ