មេ​ឈ្មួញ​ខាង​រកស៊ី​បទល្មើស​ឈើ​ខុសច្បាប់ អាជ្ញា​ធរមាន​សមត្ថកិច្ច​មិន​ហ៊ាន​ធ្វើការ​បង្ក្រាប

ខេត្តឧត្ដរមានជ័យ​៖ ក្រុម​ឈ្មួញ​ដុះ​ស្លែ​​ល្បី​ខាង​រកស៊ី​ដឹកជញ្ជូន​ឈើ​ខុសច្បាប់ និង​កាប់​បំផ្លិចបំផ្លាញ​ផល​អនុផល​ព្រៃឈើ ឈ្មោះ ដូច និង​ឈ្មោះ ចន្ថា បាន​ដឹកជញ្ជូន​ឈើ​ស្ទើរ​រាល់​យប់ មិន​មាន​ឃើញ​មន្ត្រី​អាជ្ញាធរ និង​សមត្ថកិច្ច​ជំនាញ​រដ្ឋបាល​ព្រៃឈើ ធ្វើការ​ទប់ស្កាត់ បង្ការ និង​បង្ក្រាប​ទាល់តែសោះ ឬមួយ​ក៏​ខ្លាច​បាត់​ផលប្រយោជន៍ នៃ​ការ​ប្រមូល​លុយ​ក្រោម​តុ​លើ​តុ ពី​ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ឈើ​ខុសច្បាប់​។​

ជាក់ស្ដែង​វេលា​ម៉ោង ៥​និង ០០ នាទី​ទៀបភ្លឺ​ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០២១ មាន​សេចក្ដីរាយការណ៍​មក​ថា ក្រុម​មេ​ឈ្មួញ​ឈ្មោះ ដូច បាន​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង ចេញពី​ខេត្តព្រះវិហារ ឆ្លងកាត់​ស្រុក​ត្រពាំង​ប្រាសាទ​និង​ស្រុក​អន្លង់វែង ឆ្ពោះទៅ​ខេត្ត​បន្ទាយ​ជ័យ​និង​បាន​បង់លុយ​ជូន​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​អស់ហើយ ដើម្បី​ការពារ​សុវត្ថិភាព​និង​មើលផ្លូវ​អោយ​ខ្លួន​។

រីឯ​ឈ្មោះ ចន្ថា ក៏​ជា​មេ​ឈ្មួញ​ជើង​ខ្លាំង​មិន​ចាញ់​ឈ្មោះ​ដូច ប៉ុន្មាន​ឡើយ​? ព្រោះ​មេ​ឈ្មួញ​រូបនេះ អាង​ខ្លួន​ជា​មន្ត្រី​យោធា​វរ​:៤១៣ និង​មាន​ខ្សែ ស្រ​ឡាយ​ធំ​គួរសម​នៅក្នុង​ខេត្តឧត្ដរមានជ័យ ឋា​នៈ​នគរបាល​ផ្កាយ​១​។​

តើ​លោក អ៊ឹម សៅ​វរិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​មានជ័យ ដាក់​មន្ត្រីក្រោមឱវាទ មកអោយ​បង្ក្រាប​បទល្មើស​ធុន​ធាន​ធម្មជាតិ ផល​អនុផល​ព្រៃឈើ ឬមួយ​ដាក់​អោយមក​ឃុបឃិត​និង​យកលុយ​ពី​ក្រុម​ឈ្មួញ​ប្រព្រឹត្ត​បទល្មើស​ឈើ​ខុសច្បាប់ ឬ​យ៉ាងណា​.?សូម​រង់ចាំ​ភាគ​បន្ត​៕​