ប្រជាពលរដ្ឋ រស់នៅក្នុង​ស្រុក​ចិត្រ​បុរី សំណូមពរ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ​មេត្តា​ជួយ​ត្រួត​ពិនិត្យ​​​និង​ទប់ស្កាត់​បទល្មើស​ក្រោម​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ផង

សេចក្ដីរាយការណ៍ បញ្ជាក់​និង​អះអាង ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី បាន​ឲ្យ​គេហទំព័រ​យើង​ដឹងថា ជា​រៀងរាល់ថ្ងៃ ​ពួកគេ​តែងតែបាន​សង្កេតឃើញ មាន​ក្រុម​ឈ្មួញ​កំពុងតែ ធ្វើការ​ដឹកជញ្ជូន​ឈើ ប្រើ​មធ្យោបាយ​ដោយ​គោយន្ត​កន្ត្រៃ​.​និង​រ៉ឺម៉ក​ជាច្រើន​គ្រឿង ចេញពី​ព្រៃ​នៃ​ដែន​ជម្រក​មួយចំនួន​ក្នុង​ខេត្តមណ្ឌលគិរី ហើយ​ឆ្លងកាត់ ចំណុច 105 ឧបសម្ពន្ធ របស់​ភូមិ​ទ្រៀប ឃុំ​ថ្មី​ស្រុក​ចិត្រ​បុរី​ខេត្តក្រចេះ។

ក្រោយពី​ទទួលបាន​សេចក្ដីរាយការណ៍ ទាំងនេះ​រួច ហើយ ក្រុម​អ្នកសារព័ត៌មាន​បាន​ចុះ​ទៅដល់​តំបន់​ខាងលើ​នោះ នៅ​ម៉ោង​ប្រមាណ 1 និង 10 នាទី ថ្ងៃទី 17 ខែមករា ឆ្នាំ 2021​នេះ ក៏បាន​ប្រទះឃើញ សកម្មភាព របស់​ក្រុម​ឈ្មួញ កំពុងធ្វើការ​ដឹកជញ្ជូន​ឈើ ដោយមាន​ទាំង​គោយន្ត​កន្ត្រៃ​និងរ​ម៉ក​ជាច្រើន​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក ពិត​ប្រាក​មែន​។​

ហើយ​ការដឹកជញ្ជូន​ទាំងនេះ​គឺ​ប្រកបទៅដោយ មាន​សភាព យ៉ាង​សុខសាន្ត បំផុត​ដោយ​ពុំ​ឃើញ មាន​ផល​រំខាន​ណាមួយ ពី​សំណាក់​អាជ្ញាធរ​ដែនដី ឬ​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ ក្នុងស្រុក​ចិត្រ​បុរី​នោះ សូម្បីតែ​បន្តិច​នោះឡើយ​។​

​ដោយ​ផ្អែកទៅលើ សកម្មភាព នៃ​ការដឹកជញ្ជូន ផល​អនុផល​ព្រៃឈើ យ៉ាងសកម្ម​និង​រលូន ទាំងនេះ​ផងដែរ ហើយ​ពុំមាន​ឃើញ មានការ​ទប់ស្កាត់​និង​បង្ក្រាប ពី​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​បែបនេះ .​ទើប​ពួកគាត់ មានការ​ងឿងឆ្ងល់ និង​ស្នើ​សរសើរ .​ទៅលើ​សកម្មភាព​ដ៏​ស្ងប់ស្ងាត់​បានល្អ បែបនេះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្នុងស្រុក​ចិត្រ​បុរី​។​

បន្ទាប់ពី​ការងឿងឆ្ងល់ ប្រជាពលរដ្ឋ​ទាំងនោះ​ក៏បាន​សុំ​ដាក់​ជា​សំណួរ​បែប​ត្រង់​ត្រង់​ទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ទាំងនោះ​ថា តើ​មន្ត្រី​ដែល​ពាក់ព័ន្ធ ក្នុងស្រុក​ចិត្រ​បុរី​ទាំងនេះ​អាចនិយាយបាន​ទេ​ថា​គឺ សុទ្ធតែ​ងងឹតភ្នែក ឬ មកពី​ការ​ស្ពឹក​ស្រពន់ ឬ​អសមត្ថភាព របស់​ពួកគេ បានដែរ​ឬទេ​?
​ឬមួយ​ក៏ រ​ម៉ក​និង​គោយន្ត​កន្ត្រៃ​ដឹកឈើ​របស់​ក្រុម​ឈ្មួញ ទាំងនោះ​វា​ចេះ​បំបាំងកាយ​ទេ​ដឹង ?
​ទើបបានជា​មន្ត្រី​ជំនាញ​ទាំងនោះ មើលមិនឃើញ​នឹងមិន​ប​ង្ក្រា​ត​បែបនេះ ?

​ឬ មួយ​អាច​និយាយបានថា មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ​ទាំងនោះ បានទទួល​ផលប្រយោជន៍ ជា​លុយកាក់ ក្រោម​តុ ដែល​ហៅថា ការ​សូកប៉ាន់ ជា​ថ្នូរ​នឹង​ការមិន​បង្ក្រាប នោះ​រួចរាល់​អស់​ទៅហើយ​តើ មែនដែរ​ឬទេ​?
តែបើ​មន្ត្រី​ទាំងនោះ មិន​ងងឹតភ្នែក ឬ​មិន​បានទទួល​សំណូក​សូកប៉ាន់​ទេនោះ តើ​ហេតុអ្វី​? បានជា​មិន​បង្ក្រាប​ហើយ​បើកដៃ​ឱ្យ​ក្រុម​ឈ្មួញ​ធ្វើ​សកម្មភាព​ខ្លាំងក្លា​បែបនេះ ?

​ពាក់ព័ន្ធ​នៃ​ការលើកឡើង​ពី​ពលរដ្ឋ​ខាងលើ​នេះដែរ អង្គភាព​ព័ត៌មាន​យើងខ្ញុំ ពុំទាន់​បាន​សុំ​ការបកស្រាយ​ឬ​បញ្ជាក់ ណាមួយ ពី​មន្ត្រី​ជំនាញ ជាពិសេស​ខាង​កងកម្លាំង​រាជ​អាវុធហត្ថ​ស្រុក និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​កន្ទួត​នោះបាន​នៅឡើយ​ទេ ក្នុងថ្ងៃនេះ​។​
​តែ​ក្រុមការងារ​អង្គភាព​យើងខ្ញុំ​បានស្នើ​សុំ​ដល់​មន្ត្រី​ជំនាញ​ដែល​ពាក់ព័ន្ធ មេត្តាជួយ​ធ្វើការ​បកស្រាយ​មកកាន់​យើងខ្ញុំ​វិញ ដោយ​ស្រប់តាម​វិជ្ជាជីវៈ​អ្នកសារព័ត៌មាន​ផង​ចុះ ប្រសិនបើ​សមី​ជន​ឬ​បុគ្គល​រូប​ណា​ម្នាក់ បាន​អះអាងថា​សេចក្ដី​រាយ​ការ​របស់​ប្រជាពលរដ្ឋ​ខាងលើនេះ​មិនមែនជា​ការពិត​ទេនោះ​និង​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​និង​កេរ្តិ៍ឈ្មោះ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​ប្រចាំ​មូលដ្ឋាន​នោះ​។​

​ក្រុមការងារ​យើងខ្ញុំ នឹងធ្វើ​ការផ្សព្វផ្សាយ​បន្ត​នឹង កែតម្រូវ ឡើងវិញ​នៅ​រៀងរាល់​ម៉ោង​ធ្វើការ​៕