បាត់​ដំណឹង​កូន និង​ប្អូនស្រី អាណាព្យាបាល រត់​រក​អាជ្ញាធរ​ឲ្យ​ជួយ​ស្វែងរក

នៅវេលា​ម៉ោង​១៣និង​១៨​នាទី​រសៀល​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២១​នេះ មាន​តំណាង​ប្រជាពលរដ្ឋ​ពីរ​គ្រួសារ​គឺ​ទី​១​លោកស្រី ប៉ាន់ វណ្ណៈ និង​ទី​២ កញ្ញា ខុន ស្រី​ង៉ែត នៅ​ភូមិ​ដក់ពរ​បានមក​ជូនដំណឹង​ដល់​រដ្ឋបាល​ឃុំរ​វៀង​ស្តីពី​ការចាក​ចេញពីផ្ទះ​បាត់​ដំណឹង​របស់​កូន និង​ប្អូនស្រី​ដូច​មាន​រាយ​ឈ្មោះ​ខាងក្រោម​នេះ ÷
១, អុង សៀវ​លាំង ភេទ​ស្រី អាយុ​១៨​ឆ្នាំ
២, ខុន ស្រី​ពៅ ភេទ​ស្រី អាយុ ១៨​ឆ្នាំ
​ដែល​បាន​ជិះ​ម៉ូតូ​ហុងដា​C125​ស៊េរី​ឆ្នាំ​២០១៨​ឌុប​គ្នា​ចេញពីផ្ទះ​កាលពី​ម៉ោង​១១ នា​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០២១​ដោយ​ពុំ​ឃើញ​ត្រលប់​មកវិញ ។​

អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ ជួសមុខ​ឲ្យ​រដ្ឋបាល​ឃុំ​រវៀង សូម​ធ្វើការ​អំពាវនាវ​ដល់​ប្រិយមិត្ត​ក្នុង​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​មេត្តា​ជ្រាបថា បើ​បងប្អូន​បានឃើញ​នារី​ទាំងពីរ​ដូច​មាន​ភិនភាគ​ខាងក្រោម សូម​បងប្អូន​មេត្តា​ផ្តល់ដំណឹង​នេះ​មក​រដ្ឋបាល​ឃុំ​រវៀង​យើង​តាម​លេខ​ទូរស័ព្ទ​លោក​មេឃុំ​ចំនួន​ពីរ​ខ្សែ ÷ ០១២៦៤១៨១០ និង​០៨១៦៦៨៩០០ ។ សូម​អរគុណ៕​