ព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នគរបាលផ្នែកចរាចរណ៍កំពុងល្បាតលើដងផ្លូវ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទរបស់ជនជាតិចិន នៅចំណុចកែងតុលាការចាស់ និងកំពុងព្យាយាមរត់គេចខ្លួន ក៏ត្រូវបាននគរបាលផ្នែកចរាចរណ៍ដេញចាប់បាននៅចំណុច ជិតតោ២ ភ្លាមៗរួចប្រគល់ជូននគរបាលជំនាញនាំខ្លួនទៅសាកសួរ…៕