តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តហ្វតមួយគ្រឿងពណ៌ខ្មៅ ពាក់ស្លាកលេខរដ្ឋ១៩ ២-០០៧៤ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៦Aទិសដៅពីជើងទៅត្បូងចូលមកក្រុងភ្នំពេញ លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃឡើងលើ សួនពុះចែកទ្រូងផ្លូវបុក រះដើមផ្កាបាក់អស់ជាច្រើនគុម្ព នឹងបង្គោលប៉ាណូមួយដើម បណ្ដាលឲ្យទ្រេតឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ ផ្ទប់ជាប់ទៅមុខលែងរួច តែក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ ពុំបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ចុះមកដល់បានទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែងយករថយន្តទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ ផ្លូវគោកនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕