នៅវេលាម៉ោង២និង៣០នាទីឈានចូលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ មានគ្រោះអគ្គិភ័យបណ្ដាលឆេះផ្ទះអស់ចំនួន២ខ្នង នៅភូមិត្រែង ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំនួន០២គ្រួសារ ផ្ទះទី១៖ ឈ្មោះ ឆេង ខែម ភេទស្រី អាយុ៨០ឆ្នាំ មានទំហំ ៤គុណ៥ ធ្វើអំពីឈើប្រកស័ង្កសីជញ្ជាំងក្តា ខូចខាតសម្ភារ ស្រូវ ២៥០០គីឡូក្រាម ម៉ូតូ២គ្រឿងមាស៧ជី លុយខ្មែរ១២លាន និងសម្ភារៈសំលៀកបំពាក់ទាំងអស់។ ផ្ទះទី២ៈ ឈ្មោះ សែម ខេន ភេទស្រី អាយុ៥៨ឆ្នាំមានទំហំ ៦គុណ៧ ធ្វើអំពីឈើប្រកក្បឿងជញ្ជាំងក្តា សម្ភារសំលៀកបំពាក់មួយចំនួន។
នៅក្នុងហេតុការនោះបណ្តាលឱ្យមានភ្លើងឆេះរោលស្លោកដៃឈ្មោះលោកយាយ ឆេង ខែម ទាំងសងខាង លោកមេឃុំឈានឡើងបានដឹកគាត់យកទៅមន្ទីរពេទ្យឯកជននៅសំរោង ឃុំមនោរម្យ ស្រុកថ្ពងកំពង់ស្ពឺ ឯលោក យ៉ង់ សារឿន នាយប៉ុស្តិ៍នៅអន្តរាគមន៍ផ្ទាល់ជាមួយប្រជាការពារ និងប្រជាពលរដ្ឋដោយប្រើទឹកពាងពន្លត់ភ្លើងរលត់នៅវេលាម៉ោង ៣ និង៣០ នាទីទៀបភ្លឺ ៕