កំពង់ស្ពឺ ៖ បុរសម្នាក់ខឹងប្រពន្ធខ្លួនរត់ចោល ក៏សម្រេចចិត្តដុតផ្ទះឆេះខ្ទេចគ្មានសល់ នៅម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ ២០២១ ស្ថិតនៅភូមិផ្ចឹកជ្រុំ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
បុរស ដែលបានដុតផ្ទះខ្លួនឯងមាន ឈ្មោះ ហេង ពៅ ភេទប្រុស អាយុ៣៣ឆ្នាំ បណ្តាលអោយឆេះផ្ទះទាំងស្រុង ទំហំ ទទឹង៥ម៉ែត្រ បណ្តោយ៧ម៉ែត្រ សសរប៊ីតុង កម្ពស់២ម៉ែត្រកន្លះជញ្ជាំងក្តាររនាបក្តារដំបូលប្រក់ក្បឿង និងឆេះអស់ ពូកភួយ មុង កន្ទេលសំលៀកបំពាក់មួយចំនួន និងបែកពាងចំនួនបី។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដែលនាំអោយបុរស ដុតផ្ទះចោល គឺបណ្តាលមកពី ខឹងប្រពន្ធរត់ចោល ហើយជនសង្ស័យ ជាមនុស្សញៀនថ្នាំ ថែមទៀតផង។
បច្ចុប្បន្ន ជនសង្ស័យ ខាងលើត្រូវសមត្ថកិច្ចឃាត់ខ្លួននៅអធិការស្រុកគងពិសី ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕