អាជ្ញាធរជាតិអប្សរាផ្លាស់ប្តូរកម្រាលឈើផ្លូវចូលប្រាសាទបន្ទាយស្រី

ទោះបីបច្ចុប្បន្ន កំណើនភ្ញៀវទេសចរបានធ្លាក់ចុះ ដោយសារជំងឺកូវីដ១៩ក៏ពិតមែន តែកិច្ចការងារជួសជុល អភិរក្សនៅក្នុងតំបន់រមណីយដ្ឋានអង្គរនៅតែមមាញឹក។

ជាក់ស្តែង កម្រាលឈើថ្មើជើងនៅក្នុងបរិវេណបន្ទាយស្រី ត្រង់ចំណុចគោបុរៈទី២ ឬច្រកចូលទី៣នៃប្រាសាទ ត្រូវបានក្រុមការងាររបស់នាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការ ដែលមានការចូលរួមសហការជាមួយក្រុមភ្នាក់ងារទេសចរ រួមទាំងភ្នាក់ងារសណ្ដាប់ធ្នាប់កំពុងរៀបចំជួសជុលផ្លាស់ប្តូរកម្រាលឈើថ្មី។

ការជួសជុលនេះ ត្រូវបានអនុវត្តជាប្រចាំដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ និងបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរក្នុងការធ្វើដំណើរទស្សនាប្រាសាទ៕