កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បានម៉ូតូកែច្នៃ ចំនួន ០១គ្រឿង ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើ

រតនគិរី៖ នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូយ៉ាដាវ ដឹកនាំដោយលោក វរសេនីយ៍ទោ សុខ មីន មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថស្រុក និងកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់បានម៉ូតូកែច្នៃ ចំនួន ០១គ្រឿង ពាក់ព័ន្ធករណីដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាត និង វត្ថុតាងឈើចំនួន ១២ដុំ នៅត្រង់ចំណុចនិយាមការ (៧៦៧៩៧៦-១៥១៧១៦៦) ស្ថិត នៅភូមិសាស្ត្រភូមិឡុំ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដែលពួកឈ្មួញបានយកមកលាក់ទុកបម្រុងដឹកយកទៅលក់នៅប្រទេសវៀតណាម។

បច្ចុប្បន្ន វត្ថុតាងបានយកមករក្សាទុកនៅមូលដ្ឋាន កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីប្រគល់ជូនឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្ត៕