ខេត្តមណ្ឌលគិរី ៖ លោកវរសេនីឯក តាក់ យ៉េន អធិការនគរបាលស្រុកពេជ្រាដា បានចាប់ក្រុមក្មេងទំនើង នៅវេលាម៉ោង១១.៣០នាទីយប់ថ្ងៃទី២៥ខែមករាឆ្នាំ២០២១ មានករណីក្មេងទំនើងពីរក្រុម មួយក្រុមទៅពីឃុំប៊ូស្រា ជិះមូតូ០៣គ្រឿងនឹងមួយក្រុមនៅឃុំក្រង់តេះ បានកាប់នៅតាមផ្លូវក្បែររោងការ ស្ថិតនៅភូមិពូរ៉ាប៉ែត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។បណ្ដាលអោយរងរបួសចំនួន០៤នាក់ ខាងក្រង់តេះ០២នាក់នឹងប៊ូស្រា០២នាក់
១/ឈ្មោះ ច្រាញ់ ញឹងភេទប្រុសអាយុ២៤ឆ្នាំមុខរបរកសិករ រស់នៅឃុំក្រង់តេះរងរបួសត្រូវចំក្បាលខាងឆ្វេង
២/ ឈ្មោះពេជ្យ ភារ៉ាភេទប្រុសអាយុ២៧ឆ្នាំជនជាតិភ្នងរងរបួសលើចិញ្ចើមខាងស្ដាំនៅឃុំក្រង់តេះ
៣/ឈ្មោះ ច្រឺច លន់ ភេទប្រុស អាយុ២០ឆ្នាំជានជាតិភ្នងររបួសក្បាលផ្នែកខាងមុខខាងស្ដាំរងរបួសធ្ងន់ នៅឃុំប៊ូស្រា
៤/ឈ្មោះ ង៉ន ចិ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិភ្នងរងរបួសពកថ្ងាសទាំងសងខាងនៅឃុំប៊ូស្រា។
+មូលហេតុបណ្ដាលមកពីក្រុមទាំងពីរមានគំនំគ្នាពីមុនមក។ ជនរងគ្រោះត្រូវបានសម្រាកព្យាបាលនៅមណ្ឌលសុខភាពក្រង់តេះនឹងមណ្ឌលសុខភាពប៊ូស្រា។
នឹងឃាត់ខ្លួនបក្សពួកវាចំនួន០២នាក់
១/ ឈ្មោះប៊ុនថាន់ ស្មាក់ ភេទប្រុសអាយុ១៩ឆ្នាំជនជាតិភ្នង នៅភូមិពូទឺត ឃុំប៊ូស្រា
២/ ឈ្មោះ តាវិន យ៉េត ភេទប្រុសអាយុ១៧ឆ្នាំជនជាតិភ្នងនៅភូមិពូទឺត ឃុំប៊ូស្រា។
វត្ថុតាងដកហូតបានរួមមាន÷
.ម៉ូតូ០២គ្រឿងនឹងដាវ០១ដើម។
ជនសង្ស័យត្រូវបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕ដោយៈជឹម បញ្ញា