ប្រភពមន្ត្រីជាន់ខ្ពស់ ផ្នែកព្រំដែនអូស្មាច់ បានឲ្យដឹងថា មានទាហានឈុតខ្មៅមួយក្រុម បានលួចចូលមកខួងគល់ និងបាញ់ថ្នាំសម្លាប់ដើមឈើធំៗ សរុបចំនួន ២២៦០ដើម។
ពិនិត្យ នៅចំណុចIND-1960(03 54740-15 94506)/WGS-84(03 54321-15 94830)ដល់ចំណុចIND-1960(03 54460-15 94436)/WGS-84(03 54067-15 94760) ក្នុងភូមិសាស្ត្រប៉ុស្តិ៍ការពារព្រំដែន អូរស្មាច់ នៃវរសេនាតូចលេខ៧០២(ឧ.ជ) ស្ថិតក្នុងភូមិរដ្ឋចំប៉ី សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ ដើម្បីរកវិធានការចាត់ការបន្តលើបញ្ហានេះ។
សមាសភាព ចូលរួមដំណើរ មានលោកឧត្តមសេនីយ៍ស្នង ការរងទទួលផែនព្រំដែន លោកមេបញ្ជាការ មេបញ្ជាការរង នាយប៉ុស្តិ៍ការពារព្រំដែន និងកម្លាំងយោធា ចំនួន១៦នាក់ ដឹកនាំដោយលោក វ.ឯ ឃួន ភិរម្យ មេបញ្ជាការកងការពារព្រំដែនលេខ៤០២ ៕