ដាក់លក់សត្វព្រៃដោយសេរីនៅផ្សារស្ទឹងត្រែង

ខេត្តស្ទឹងត្រែង÷ នៅរសៀលថ្ងៃទី៣១ ខែមករាឆ្នាំ២០២១នេះ គេឃើញមានអ្នកអង្គុយដាក់លក់សាច់សត្វព្រៃជាច្រើនកន្លែងនៅខាងកើតផ្សារសាមគ្គីខេត្តស្ទឹងត្រែង។

ជួញដូរសត្វព្រៃគឺជាមុខរបរខុសច្បាប់ត្រូវបានច្បាប់ហាមឃាត់
ប៉ុន្តែនៅផ្សារសាមគ្គីខេត្តស្ទឹងត្រែង ឃើញដាក់លក់ជារៀងរាល់ថ្ងៃ ក្រោយពីមានសមត្ថកិច្ចចុះបង្ក្រាបនៅពេលព្រឹក ឃើញដាក់លក់នៅពេលល្ងាចជាដដែលៗ។

នេះបានន័យថាអ្នកលក់ដូរគឺមិនខ្លាចញញើតនិងសមត្ថកិច្ចឡើយ ឬមួយក៏សមត្ថកិច្ចបានត្រូវដងត្រូវផ្លែជាមួយអ្នកលក់សាច់សត្វព្រៃទេដឹងបានជានៅលក់ដដែលនោះ?។

នេះជាយុទ្ធសាស្ត្ររបស់សមត្ថកិច្ចជំនាញតែប៉ុណ្ណោះ កុំឲ្យប្រជាពលរដ្ឋរិះគន់ថាមិនដែលចុះទៅបង្ក្រាបសាច់សត្វព្រៃលក់យ៉ាងអនាធិបតេយ្យនោះ៕