នគរបាលស្រុកគិរីវង់ បានស្រាវជ្រាវរុករកដំណាំកញ្ឆា ដែលជនខិលខួចលួចដាំដោយខុសច្បាប់ បានចំនួន១២ទីតាំង

ខេត្តតាកែវ ៖ នៅថ្ងៃព្រហស្បតិ៍ ០៧កើតខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៤ខែកុម្ភះឆ្នាំ២០២១ ម៉ោង៧នឹង៣០នាទីព្រឹក ក្រោមការចង្អុលបង្ហាញពីសំណាក់លោក ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរសេនីយ៍ឯក យុគ​ សារ៉ាត់ អធិការនគរបាលស្រុក បានស្រាវជ្រាវរុករកកាប់ដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន១២ទីតាំង បំផ្លាញអាងស្តុកទឹក០៨ នៅចំនុចខ្នងភ្នំដុបទឹកត្របែក ស្ថិតក្នុងភូមិសាស្ត្រឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ លើផ្ទៃដីប្រមាណ២៥៧១ម៉ែត្រក្រឡា ។

បច្ចុប្បន្នកម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់អ្នកដាំដំណាំកញ្ឆាដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕