លោកអភិបាលខេត្តកណ្តាល ជំរុញអោយមន្ត្រីក្រោមឱវាទ កែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬ បម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព

កណ្តាល៖លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជំរុញអោយមន្ត្រីក្រោមឱវាទ ត្រូវកែប្រែឥរិយាបថពីអ្នកគ្រប់គ្រង ឱ្យទៅជាអ្នកផ្ដល់ ឬ បម្រើសេវារដ្ឋបាល ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង ការឆ្លើយតបដោយប្រកាន់ភ្ជាប់នូវឥរិយាបថទាំង៤ គឺ ឆន្ទះម្ចាស់ការ ភក្ដីភាព មនសិកាវិជ្ជាជីវៈ និង វប្បធម៌សេវាសាធារណៈ ។

លោកអភិបាលខេត្តកណ្តាល បានជំរុញបែបនេះ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល ប្រចាំខែមករា ឆ្នាំ២០២១ ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានជំរុញដល់អាជ្ញាធរក្នុងស្រុក-ក្រុង និង មន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវបន្តខិតខំដោះស្រាយបញ្ហាទំនាស់ផ្សេងៗ ដែលនៅមានសេសសល់ក្នុងភូមិសាស្រ្តខេត្តកណ្ដាល និង បន្តចុះដល់មូលដ្ឋានផ្ទាល់របស់ប្រជាពលរដ្ឋ ដើម្បីយល់ច្បាស់ពីតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ផងដែរ ៕