ឆ្មក់បង្រ្កាបឃាត់ខ្លួនជនជាតិចិន១៤៤នាក់ពាក់ពន្ធ័ជម្រិតទារប្រាក់តាមប្រពន្ធ័ VOIP

ភ្នំពេញ ៖ កម្លាំងចម្រុះឆ្មក់ចុះចូលទៅបង្រ្កាបទីតាំងអាគារខុនដូកំពស់៩ជាន់មួយកន្លែងនៅអាគារលេខ១៧ផ្លូវ១១២សង្កាត់ផ្សារដេប៉ូទី៣ខណ្ឌទួលគោករាជធានីភ្នំពេញកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១០ខែកញ្ញាឆ្នាំ២០១៩។

ប្រត្តិបត្តិការណ៏ខាងលើនេះដឹកនាំដោយលោកឧត្តមសេនីយ៍ទោស៊ីវឈាន់អនុប្រធាននាយករងប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃរួមនិងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនក្រសួងមហាផ្ទៃដោយមានការចូលរួមពីស្ថាបណ្ណ័សាលាដំបូងរាជធានីភ្នំពេញនិងកម្លាំងមូលដ្ឋានខណ្ឌទួលគោកបានសហការណ៏គ្នាយ៉ាងយកចិត្តទុកដាក់ឈានដល់ការស្រាវជ្រាវឆ្មក់ចូលទៅឃាត់ខ្លួនជនជាតិចិនដែលសង្ងំលាក់ខ្លួននៅអាគារខុនដូខាងលើជាលទ្ធផលកម្លាំងជំនាញបានចូលទៅឆែកឆេរនិងឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់ដែលក្រុមជនសង្ស័យខសងលើបានចូលមកស្នាក់នៅព្រះរាជាណាចក្រកម្ពុជាប្រព្រិត្តបទល្មើសរកស៊ីជំរិតតាមប្រពន្ធ័អ៊ីនធ័រណេតហៅកាត់ថា VOIP។

សមត្ថកិច្ចបានឲ្យដឹងថាក្រោយពេលធ្វើការឃាត់ខ្លួនជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់រួមនិងសម្ភារះជាច្រើនប្រភេទដែលសមត្ថកិច្ចរឹបអូសបានត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃដើម្បីធ្វើការត្រួតពិនិត្យនិងសាកសួបន្ត។

សមត្ថកិច្ចបានបន្តទៀតថាជនជាតិចិនទាំង១៤៤នាក់នេះនិងត្រូវបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តន៏និតិវិធីអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ និងបណ្តេញចេញដើម្បីប្រគល់ទៅឲ្យសមត្ថកិច្ចចិនមកទទួលយកនៅប្រលានយន្តហោះអន្តរជាតិភ្នំពេញតាមជើងយន្តហោះពិសេសបញ្ជូនទៅកាន់ប្រទេសចិនចាត់ការតាមនិតិវិធីរបស់តុលាការចិន៕