ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា តំណាងដ៏ខ្ពង់ខ្ពស់សម្តេច អគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភា បានដឹកនាំគណៈ ប្រតិភូជាន់ខ្ពស់សភា នៃព្រះរាជាណាចក្រកម្ពុជា ទៅចូលរួមមហា សន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី។
មហាសន្និបាតលើកទី១៤១ របស់សហភាពអន្តរសភា(IPU) ធ្វើឡើងក្រោមមូលបទស្នូល “ការ ពង្រឹងច្បាប់ អន្តរជាតិ ៖ តួនាទី និងយន្តការសភា និងការចូលរួមចំណែកកិច្ចសហប្រតិបត្តិការ ក្នុង តំបន់” ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុង ប៊ែលក្រាត សាធារណរដ្ឋស៊ែប៊ី ។
តាមការគ្រោងទុក មហាសន្និបាតប្រចាំឆ្នាំនេះ នឹងមានការចូលរួមពីគណៈប្រតិភូសភាប្រទេសជាសមាជិក IPU ប្រមាណជាង ១.៧០០នាក់ មក ពី១៤០ប្រទេស ក្នុងនោះមានប្រធាន អនុប្រធានសភា តំណាងរាស្រ្តជាស្រ្តី និងវ័យក្មេង ព្រមទាំង តំណាងស្ថាប័នសំខាន់ៗមាន អង្គការសហប្រជាជាតិ អង្គការអន្តរជាតិ និងដៃគូសង្គមស៊ីវិល មកពី បណ្តាប្រទេសជុំវិញពិភពលោក។
គោលបំណងចម្បងនៃសន្និបាតនេះ គឺផ្តោតជាសំខាន់លើការលើកកម្ពស់ការគោរពច្បាប់អន្តរជាតិ ដើម្បី ពង្រឹងសន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍ ដែលនាពេលនោះ សមាជិកសភានឹងពិភាក្សា ពីកា រវិវឌ្ឍន៍ចុងក្រោយដើម្បី លើកកម្ពស់សមភាពយេនឌ័រ ផ្តល់សិទ្ធិអំណាចដល់យុវជន ការពារសិទ្ធិ មនុស្ស និងសម្រេចបាននូវការគ្របដណ្តប់ សុខភាពជាសកល។ក្រៅពីចូលរួមមហាសន្និបាតគណៈ ប្រតិភូជាន់ខ្ពស់សភាកម្ពុជា ក៏នឹងចូលរួមកិច្ចប្រជុំពាក់ព័ន្ធចំនួន ១១ ទៀតផងដែរ៕