ខេត្តព្រះសីហនុ ៖ នៅអនុវិទ្យាល័យ័យ សម្តេចឳ ក្រុងព្រះសីហនុ វេលាម៉ោង៨ព្រឹក នាថ្ងៃទី០១ វិច្ឆិកា ឆ្នាំ ២០១៩ បាន ប្រារព្ធ ពីធី បើក បវេសន កាល ឆ្នាំ សិក្សា ២០១៩-២០២០ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃ គណៈ អភិបាល ខេត្ត ព្រះសីហនុ លោកជៀម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក សៅ សុភាពរដ្ឋលេខាធិការក្រសួងបរិស្ថាន ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តព្រះសីហនុ ព្រមទាំងប្រធាន-អនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ សហគមន៍ បុគ្គលិកអប់រំ និងសិស្សានុសិស្សប្រមាណ ២៤៥០នាក់បានចូលរួម ។
ឱកាស នេះផងដែរ លោក អ៊ុច សោភា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានមានមតិស្វាគមន៍ និងធ្វើរបាយការណ៍ គូសបញ្ជាក់ពីសមិទ្ធិផលវិស័យអប់រំក្នុងឆ្នាំ សិក្សា ២០១៨-២០១៩ ពិសេសសមិទ្ធិផលនៃការអនុវត្តការ ធ្វើ កំណែទម្រង់ក្នុងវិស័យអប់រំយុវជន និងកីឡា រយៈពេល១ឆ្នាំកន្លងមកក្នុងខេត្តព្រះសីហនុ ។
ជាមួយគ្នានេះដែរ លោក គួច ចំរើន អភិបាល នៃ គណៈ អភិបាលខេត្ត បានអានសារលិខិត សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ ព្រមទាំងបានចែកអំណោយដល់លោក គ្រូ-អ្នកគ្រូចំនួន ៧នាក់ ដែលបានចូលនិវត្តន៏ជាការលើកទឹក ចិត្ត ក៏ដូចជាបង្ហាញការយកចិត្តទុកដាក់ដឹងគុណចំពោះ គ្រូ បង្រៀន ។
អង្គភាព ពិធីនេះបានចប់សព្វគ្រប់នៅវេលាាម៉ោង៩ និង ៤៥ នាទី ក្រោម បរិយាកាស រីករាយ និងសិទ្ធស្នាល ក្រៃលែង៕