ខេត្តកោះកុង ៖ លោក យួន ឈីវ ជាចាងហ្វាងគេហទំព័រ ឈ្មោះ កោះកុងព័ត៌មានទាន់ហេតុការណ៍ (www kohkonhotnewscom). ដែលមានទីស្នាក់ការនៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរខេត្តកោះកុង បានបញ្ចេញប្រតិកម្ម និងគ្រោងប្តឹងម្ចាស់វេបសាយចំនួនបី ដោយចោទថា បានផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឲ្យមានការភ័ន្តច្រឡំ ប៉ះពាល់ដល់កិត្តិយសរបស់លោក។ អង្គភាពទាំងបីនោះគឺទី១- គេហទំព័រ នាគមាស ទី២-គេហទំព័រ ម៉ៃ ហ្រ្វីដិនញូ និងទី៣-គេហទំព័រ រស្មីក្រុងច្បារមន។
នៅក្នុងសេចក្តីបដិសេធរបស់លោក យួន ឈីវ បានសរសេរថា ៖ ខ្ញុំបាទ យួន ឈីវ សូមធ្វើការបង្ហាញ ស្ថានភាព យ៉ាង ដាច់ អហង្ការ ចំពោះ អ្នកសារព័ត៌មាន មួយចំនួនដែល ចុះផ្សាយវៃប្រហារខ្ញុំ ៖ (១) មាន ឈ្មោះ គេហទំព័រ នាគ មាស (២) គេហទំព័រ ម៉ៃ ហ្រ្វីដុំញូ (៣) គេហទំព័រ រស្មីក្រុងច្បារមន។ គេហទំព័រព័ត៌មានទាំងបីនេះ ដែលបាន ចុះផ្សាយអត្ថបទ វៃប្រហារខ្ញុំនោះសូមឲ្យធ្វើការបកស្រាយកែសំរួលឡើងវិញ បើមិនបកស្រាយទេ ខ្ញុំបាទនិងធ្វើការតាមផ្លូវច្បាប់។
«ខ្ញុំ យួន ឈីវ បង្ហាញពីមូលហេតុ ខ្ញុំបានធ្វើដំណើរចុះយក ព័ត៌មានបានលេចលឺពាក្យថា មានប្រជាពលរដ្ឋជាង១០០នាក់នាំគ្នាផ្ដឹតមេដៃមិនដឹងថាយកទៅណា ឬមួយរឿងរ៉ាវ នយោបាយពេលនោះ ដឹងរឿងខ្លះ ហើយក៍ខ្ញុំបានរាយការណ៍ ទៅសមត្ថកិច្ចជាបន្ទាន់ជៀសវាងមានសភាពការណ៍ធ្ងន់ធ្ងរ។ ក្រោយមកខ្ញុំទទួលបានព័ត៌មាន ខ្ញុំក៍ចុះមកផ្ទះមេភូមិ ជីត្រេះ សួរនាំ បន្ទាប់មកទៀត ខ្ញុំក៍ចុះមកចំណុចគេហៅ ចុងថ្នល់ ដែលជាកន្លែងគេផ្ដឹតមេដៃហើយក៍ជាទឹកដីក្នុងភូមិ ជីត្រេះ ដែរ។
នៅពេលនោះ គោលដៅ របស់ខ្ញុំ បើកឡានមក ចុងថ្នល់ ដើម្បី សួរនាំ មនុស្ស ម្នាក់ ដែល ជា អតីតសមាជិក គណបក្សសង្គ្រោះជាតិ ដែល មាន ឈ្មោះ ប៊ុន ធី ហៅ ឪអាធូ និង ប្រពន្ធ មាន ឈ្មោះ គុណ សា រិន ក្រុម គ្រួសារនេះ រស់នៅចំណុច គេហៅចុងថ្នល់ ក្នុងភូមិ ជី ត្រេះ ឃុំ អណ្ដូងទឹក ស្រុកបុទុមសាគរខេត្តកោះកុង។
នៅពេលនោះខ្ញុំ បានមកដល់ ផ្ទះ ប៊ុន ធី ហៅឪអាធូរ ហើយក៏ ឈប់ឡាន លើផ្លូវ ហើយក៏ដើរ ចុះទៅផ្ទះ ឪអាធូ ដើម្បី សួរនាំ ពីការ ផ្ដឹតមេដៃនោះ តែមិនបាន ជួប ប៊ុន ធី នោះទេ នៅពេលនោះ ឃើញ កូន ប៊ុន ធី នៅពីនាក់ ខ្ញុំក៏សួរ ថា ប៉ា អាហែង ទៅណា កូន ប៊ុន ធី នោះឆ្លើយថា ប៉ា អត់នៅទេ រួចហើយខ្ញុំក៍ដើរ ចេញមក វិញ នៅពេលនោះ ខ្ញុំឃើញ ឈើ នៅ ក្រោម ផ្ទះ ប៊ុន ធី ច្រើន ពេក ក៍ រពិស ដៃថតពីបី ប៉ុស្តិ៍ទៅ រួចហើយ ដើរមកដល់ឡាន វិញក៍ជួបប្រពន្ធ ប៊ុន ធី ប្រពន្ធ ប៊ុន ធីថា ពូឈីវ អែង ថត ឈើ ខ្ញុំធ្វើអ្វី ខ្ញុំថា ថត លេងទេ ហើយ ប្រពន្ធ ប៊ុន ធី នេះ ជិះម៉ូតូ តាម ប្ដីមក ហើយក៏ដេញតាម ថតឡានខ្ញុំ។
ទៅពេលនោះ ខ្ញុំ បានមក ឈប់ ឡាននៅ មុខផ្ទះ ឪអា ចយ បំរុង មកចូលរួម កម្មវិធី សែន ប្រពន្ធ ឪ អាចយ នៅពេលនោះមាន មនុស្ស បួន ដប់នាក់ កំពុងតែផឹកស៊ី កម្មវិធី សែន ប្រពន្ធ ឪ អាចយ ហើយខ្ញុំ ក៍ ឈប់ ឡាន ចុះចូល ផ្ទះ ឪ អាចយ ខ្ញុំសួរ អ្នក ផឹក សុីនោះ សួរ ថា ឪ អាចយ ទៅណា គេថាមិននៅទេ រួចហើយ ខ្ញុំក៏និយាយ លេងថា បើម្ចាស់មិននៅ អត់ផឹកទេ រួចហើយ ក៏ចូលឡាន បញ្ឆេះម៉ាស៊ីន បំរុង យកឡាន អែប ខាង ដើម្បី មកផឹកសុី កម្មវិធីនេះ តែពេលនោះ ស្រាប់តែ ប៊ុន ធី ហៅ ឪអាធូ មកដល់ ឈ ចំពីមុខឡាន យកដៃ ដាក់លើ ក្បាលឡានខ្ញុំ ហើយ ថត ខ្ញុំ ពេល នោះប៊ុន ធី បានថត ហើយ យកដែរុញឡានខ្ញុំ ហើយ ក៏ធ្លាក់ ទូរស័ព្ទ ពីដៃ ហើយ ប៊ុន ធីក៍ ឬស្សីយក ទូរស័ព្ទ មកថត បន្តទៀត ពេលនោះ ខ្ញុំ ក៏ចុច កញ្ចក់ ចុះឲ្យ ប៊ុន ធី ហៅ ឪអាធី ថត តាម ចិត្ត នៅនោះ ខ្ញុំនិយាយថា បើ ថត ឲ្យ បង្ហោះផង ពីព្រោះ អ្នក កាសែត ធ្វើ ឈើ ខ្ញុំបន្តថា បើ ថតហើយ មិន បង្ហោះ មិនកូនប្រុសទេ។
នៅពេលនោះ ប្រពន្ធ ប៊ុន ធី ឈ្មោះ គុណ សារិន និយាយខ្លាំងៗថា ឈើ របស់ខ្ញុំ ទុកធ្វើផ្ទះទេ ហើយខឹងខ្ញុំខ្លាំងណាស់ ពីព្រោះខ្ញុំបានថតឈើរបសគេ ទើប ប៊ុន ធី នេះ ប្រើប្រាស់ ល្បិចកល ចូត ថាខ្ញុំ នេះបុកគេ តែម្ដងទៅទង្វើរបស់ ប៊ុន ធី មិនពិតទេសូមបញ្ជាក់ថា ឈ្មោះ ប៊ុន ធីនេះ ទើបតែ ធ្វើ អ្នកសារព័ត៌មាន ប្រហែល មួយខែទៅពីខែទេ ឈ្មោះ ប៊ុន ធី នេះ កាន់ កាត រស្មីក្រុងច្បារមន។ ឈ្មោះ ប៊ុន ធី នេះធ្វើអ្នកយកព័ត៌មាន បំពុល សង្គម ជាតិ បំផុសបំផុស ចលនា សង្គម ឲ្យវឹកវរ។
សូម ក្រសួង ព័ត៌មាន មានវិធានការ ទៅលើ បុគ្គល ឈ្មោះ ប៊ុនធី នេះបើមិនដូច្នោះទេនិងមាន ព័ត៌មាន ខ្លែងក្លាយ ជាច្រើន ដោយសារ ជនមួយ ក្ដាប់តូចនេះចង់ បង្កបញ្ហា ឲ្យសង្គមអាប់អួរ និង អយុត្តិធម៌ ដោយការ បោកប្រាស់ពីឈ្មោះ ប៊ុន ធីនេះ។
ជាពិសេសនោះ សូមឲ្យក្រសួង ដែលពាក់ព័ន្ធ ចាត់វិធានការទប់ស្កាត់បុគ្គលរូបនេះ កន្លងមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ត្រូវតែទប់ស្កាត់ ព័ត៌មានខ្លែងក្លាយនេះ។
លោក យួន ឈីវ បន្ថែមថា ៖ នៅក្នុងនោះ អ្នកដែល ផ្តល់ ព័ត៌មាន មិន ពិត ឲ្យទៅ ស្ថាប័ន បណ្តាញ ផ្សេងៗ ដែលចុះផ្សាយ នោះ បំប៉ោង ពីបទ បរិហារកេរ្តិ៍ ជាសាធារណៈ ក្នុងនោះមាន ឈ្មោះ បុគ្គល៣នាក់ ១ ឈ្មោះ សែម យន់ ២ ឈ្មោះ ញឹម សន ៣ ឈ្មោះងែត គន្ធី អ្នកទាំង៣នេះ ជាអ្នក ផ្ដល់ ព័ត៌មានទៅឲ្យគេចុះផ្សាយនោះ ធ្វើឲ្យ មាន ការ យល់ច្រឡំ នាំឲ្យមាន អំពើហិង្សា កើតមានឡើង ចំពោះរូបខ្ញុំ។
បើទោះជាបែបនេះក្តី ប្រជាពលរដ្ឋជាច្រើននាក់រស់ នៅក្នុងខេត្តកោះកុង កំពុង សើចចំអកដល់អ្នកសារ ព័ត៌មាន ចុះផ្សាយផ្សារព័ត៌មាន គ្នាឯងដូចគ្នា ពួកគាត់ថា មិនចេះស្រឡាញ់គ្នា មិនចេះសាមគ្គីគ្នាម្នាក់ៗចុះផ្សាយព័ត៍មានតែ តាមអារម្មណ៍ខ្លួន ខុសពីការពិត និង ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ មានចេតនា ញុះញុង បំផ្លើសបំផ្លៃ ទាំងនេះហើយដែលធ្វើឱ្យមានការ ប៉ះពាល់ដល់ កិត្តិយស និង សេចក្តី ថ្លៃថ្នូររបស់ បុគ្គលឯកជន ក៏ដូចជាស្ថាប័នរដ្ឋឬវិស័យឯកជនផងដែរ។
លោកស្រី សុខ ឌីម និង លោក ឈឹម ស៊ីណារ៉ាបូ មកពីស្ថាប័នសារព័ត៌មាន ពីរ ផ្សេងគ្នាពួក គាត់បានសំណូមពរ ដូចៗ ដូចគ្នាថា៖ សូមឱ្យបងប្អូនអ្នកសារព័ត៌មាន ទាំងអស់ចេះ សាមគ្គីគ្នា អាណិតស្រឡាញ់គ្នា និង ផ្ដល់ការយោគយល់ដល់គ្នា ព្រោះពួកគាត់យល់ថា ឲ្យតែអ្នកសារព័ត៌មាន ទោះបីជាព័ត៌មានឯករាជ្យ ក្តី ឬ មិនឯករាជ្យក្តី ក៏ពួកយើងស្ថិត នៅក្រោមដំបូលតែមួយផងដែរ។ ដូច្នេះប្រសិនបើយើងមិនចេះសាមគ្គីគ្នា មិនចេះផ្ដល់ការយោគយល់គ្នា យើងចេះតែឈ្លោះគ្នា ត្រង់ចំណុចនេះហើយ ដែលធ្វើឲ្យមតិមហាជន គេវាយតម្លៃយើង គេរិះគន់យើងបានគ្រប់ពេលទាំងអស់៕ ដោយ ៖ ហុង ហេង នី