អ្នក​ពន្លត់អគ្គីភ័យ​ជនជាតិ​អាមេរិក​៣​នាក់​ស្លាប់​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នៅ​អូស្ត្រាលី

​អូស្ត្រាលី ៖ អ្នក​ពន្លត់​អគ្គិភ័យ​ជនជាតិ​អាមេរិក​៣ នាក់​បាន​ស្លាប់​នៅក្នុង​ឧប្បត្តិហេតុ​ធ្លាក់​យន្តហោះ​ដឹក​ទឹក​មួយគ្រឿង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ខណៈពេល​កំពុង​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះ​ព្រៃ​នៅ​អូស្ត្រាលី​។

​ក្រុមមន្ត្រី​បាន​បាត់​ការទាក់ទង​ជាមួយ​យន្តហោះ C -130 Hercules មុន​ម៉ោង ១៣ និង ៣០ នាទី​ម៉ោង​ក្នុងស្រុក​កាលពី​ព្រឹក​នៅ​ថ្ងៃ​ព្រហស្បតិ៍​) ។​ប៉ុន្តែ​ក្រុមមន្ត្រី​សេវាកម្ម​អគ្គីភ័យ​ជន ​បាន​រកឃើញ​យ​ន្ត​ហោះ​នេះ​ធ្លាក់​នៅក្នុង​តំបន់ Snowy Monaro នៃ​រដ្ឋ New South Wales ។​រីឯ​ភ្នាក់ងារ​ពន្លត់អគ្គីភ័យ​ទាំង​៣​នាក់ ដែល​បាន​បាត់បង់​ជីវិត គឺជា​ជនជាតិ​អាមេរិក​ទាំងអស់​៕