ភ្នំពេញ ៖ ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានប្រកាសបញ្ចប់ការប្តឹងផ្តល់លើបុរសម្នាក់ដែលជាសង្សាររបស់ខ្លួន និងបានសុំទោសជាសាធារណៈដល់មជ្ឈដ្ឋានទូទៅ រួមទាំងសមត្ថកិច្ចផងដែរ ករណីដែលខ្លួនបានបង្ហោះរូបភាពមិនគប្បីធ្ចើឥ្យមានការភ្ញាក់ផ្អើល និងប៉ះពាល់ដល់សេចក្តីថ្នូរ។
ស្ត្រីលក់ឡេដ៏សិចស៊ីម្នាក់ ឈ្មោះ ថៃ ស្រីនាង បានសរសេរក្នុងផេកហ្វេសប៊ុកថា “នាងខ្ញុំ សុំអភ័យទោសផង សម្រាប់រឿងរ៉ាវ កាលពីថ្ងៃ 08 07 2019 ដោយខ្ញុំខឹងច្រឡោតពេក បានផុសរូប ក្នុងបណ្តាញសង្គម fb តែពេលនេះខ្ញុំបានសម្រេចដកពាក្យបណ្តឹងវិញហើយ ព្រោះគាត់បានសុំទោស និងសន្យាថា ឈប់ឲ្យមាន រឿងបែបនេះទៀតហេីយ ម្យ៉ាងទៀត ខ្ញុំមិនចង់ឲ្យគាត់បាត់បង់ កិត្តិយស និងការងារទេ គាត់ជាមនុស្សល្អគ្រប់យ៉ាង គ្រាន់តែចរឹក ឆេវឆាវ និងប្រច័ណ្ឌ ខុសរឿងតែប៉ុណ្ណោះ សង្ឃឹមថាបងប្អូនក្នុង fb និងថ្នាក់ដឹកនាំ អធ្យាស្រ័យ និងអភ័យទោស ឲ្យគាត់ ព្រមទាំងនាងខ្ញុំផង ខ្ញុំទាំងពីរ បានស្រឡាញ់គ្នា ពិតប្រាកដមែន មិនអាចបែកគ្នាបានទេ សូមបងប្អូន យល់អារម្មណ៍ ពួកខ្ញុំផងចុះ៕
ថៃ ស្រីនាង បានសរសេរលើ page facebook ថ្ងៃទី ១០ ខែកក្កដា នេះ ថា នាងសុំបញ្ចប់រឿងត្រឹមនេះ ហើយសុំដកពាក្យបណ្ដឹងវិញ ក៏ព្រោះមិនចង់ឱ្យប្រុសស្នេហ៍របស់នាង បាត់បង់មុខតំណែងការងារ និងកិត្តិយស ដែលបច្ចុប្បន្ន លោកទឹម សាវុធ មានមុខងារ ជាអនុប្រធានមន្ទីរកសិកម្ម រាជធានីភ្នំពេញ។
ថៃ ស្រីនាង បានបញ្ជាក់ ថា ពួកយើងទាំងពីរនាក់ស្រឡាញ់គ្នាខ្លាំងណាស់ ប៉ុន្តែដោយសារតែភ្លើងប្រច័ណ្ឌខ្លាំងពេក ទើបបានបង្កឲ្យមានរឿងនេះកើតឡើង៕