ថ្ងៃទី១ ពិធីបុណ្យទន្លេមានភ្ញៀវជាតិ និងអន្តរជាតិដើរលេងកម្សាន្តជាង៣ម៉ឺននាក់

ខេត្តបាត់ដំបង ៖ ពិធីបុណ្យទន្លេនៅថ្ងៃទីមួយ (១៣ មីនា ២០២០) ខេត្តបាត់ដំបង មានប្រជាពលរដ្ឋ និងភ្ញៀវបរទេសមកកំសាន្តចំនួនប្រមាណ ៣ ម៉ឺននាក់ (ក្នុងនោះបរទេសប្រមាណ ៣០០នាក់ ដែលភាគច្រើនជាជនជាតិបារាំង)។ នេះបើតាមការបញ្ជាក់នៅគណនីហ្វេសបុករបស់ក្រសួងទេសចរណ៍។

គួរបញ្ជាក់ថា ពិធីបុណ្យទន្លេ លើកទី០៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបង ធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០។ ក្នុងពេលរៀបចំពិធីបុណ្យទន្លេនេះរដ្ឋបាលខេត្តបាត់ដំបងក៏បានបង្ហាញរូបភាពពីការរៀបចំតុបតែងលម្អភ្លើងនៅតាមដើមឈើ និងមានស្តង់លក់ជាច្រើន រួមជាមួយភ្ញៀវចូលរួមដើរលេងកម្សាន្តជាច្រើន៕