សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹក ថ្ងៃ ទី២០ ខែមីនា ឆ្នាំ២០២០នេះ បានឲ្យដឹងថា រថយន្ដដឹកទំនិញ ជិត៤០០គ្រឿង បានជាប់ គាំងនៅច្រកទ្វារព្រំដែនត្រពាំងផ្លុង ដោយសារតែខាងភាគីវៀតណាម បិទច្រកមិនឲ្យ មាន ការចេញចូល ដើម្បីទប់ស្កាត់ការរីករាលដាលវីរុស COVID-19។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា រហូតមកដល់ពេលនេះ ភាគីកម្ពុជា-វៀតណាម បានបើកកិច្ចប្រជុំរួមគ្នាដើម្បីស្វែងរកដំណោះស្រាយលើការចរាចរណ៏ទំនិញទៅមករវាងប្រទេសទាំងពីរ គ្រាដែលមកដល់នេះ ដំណើរការល្អឡើងវិញហើយ ពោលអាចដឹកទំនិញ ចេញចូលដូចធម្មតា។ បញ្ហាជាប់គាំងនេះ គឺមានតែច្រកត្រពាំងផ្លុង ស្ថិតក្នុងខេត្ត ត្បូង ឃ្មុំ មួយប៉ុណ្ណោះ ខណៈដែលច្រកទ្វារផ្សេងទៀតជាមួយវៀតណាម មានការចរាចរទំនិញរលូនធម្មតា។
គួរបញ្ជាក់ថា នៅថ្ងៃនេះ វៀតណាម បានហាមមិនឲ្យរថយន្តដឹកទំនិញរបស់កម្ពុជា ចូល វៀតណាម ដែលធ្វើឲ្យស្ទះរថយន្ត ជាង ៣០០ ជិត៤០០គ្រឿងនៅកកស្ទះ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃកាលពី រសៀល ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដែលខាងភាគីកម្ពុជា សហដឹកនាំដោយ លោក គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ កម្ពុជា និងភាគីវៀតណាមបានឯកភាពគ្នាជាគោលការណ៏ ដោយអនុញ្ញាតអោយរថយន្ត ដឹកទំនិញចូលដល់តំបន់ ស ហើយធ្វើការផ្លាស់ប្តូរអ្នកបើកបរ និងអនុញ្ញាតឱ្យរថយន្ត ដឹកទំនិញចូលតំបន់ ស ហើយធ្វើការផ្ទេរទំនិញ ឬលើកផ្ទេរកុងតឺន័រ ពីរថយន្តភាគីម្ខាង ទៅដាក់លើរថយន្តភាគី ម្ខាងទៀត៕