ខេត្តកំពង់ឆ្នាំង: មន្ត្រីយោធារបស់K88ម្នាក់បានប្រកាច់ធ្លាក់ពីលើកៅអី បណ្តាល អោយស្លាប់ភ្លាមៗ នៅវេលាម៉ងប្រមាណជា៣ រសៀល ថ្ងៃ ទី១១កក្កដា២០១៩នៅចំណុចបង្គោលកីស្រីម៉ៅតំបន់ភ្នំដំរីរមាលស្ថិតក្នុងភូមិគល់គប់ ឃុំស្រែថ្មីស្រុករលាប្អៀរខេត្តកំពង់ឆ្នាំ ង ។
ប្រភពពីប្រជាពលរដ្ឋបានអោយដឹងថាជនរងគ្រោះមានឈ្មោះ ម៉ៅ ដារារដ្ឋ ជា មន្ត្រីយោធាK88ចំណុះអគ្គបញ្ជាការក្រសួងការពារជាតិ។ មុនពេលកើតហេតុ មន្ត្រីយោធារូបនោះ កំពុង អង្គុយលើកៅអីជ័រ ជជែក ប្រកែក គ្នា តឹងសរសៃ ក ជាមួយប្រជាពលរដ្ឋ ដែលអះអាង ថាជាម្ចាស់ដីនៅ ដោយទាំងបានត្រៀមចាប់គ្រឿងចក្រ របស់ ប្រជាពលរដ្ឋ ទៀតផង ។ពេល កំពុង តែប្រកែកយ៉ាងតឹងសរសៃ ក ស្រាប់តែ មន្ត្រីយោធារូបនោះ ប្រកាច់ ធ្លាក់ពីលេីកៅអីបណ្តាលអោយស្លាប់ តែម្តង ។
ក្រោយពេលកេីតហេតុជនរងគ្រោះត្រូវបានមិត្តភគ្រដឹកយកមកសង្គ្រោះបន្ទាន់នៅមុន្ទីពេទ្យបង្អែកខេត្តតែ ប្រធានមន្ទីរពេទ្យ បង្អែកខេត្ត លោកវិជ្ជ បណ្ឌិត សូរិន្ឍទីរ៉ាវុឌ្ឍី បានបញ្ជាក់អោយដឹងថាជនរងគ្រោះបានស្លាប់ បាត់តាំង ពី មិនទាន់មកដល់មន្ទីពេទ្យទៅទៀត ។ ក្រោយពេលកើតសាសពត្រូវបានដឹកយកទៅប្រគល់អោយប្រពន្ធកូន បងប្អូន ប្រជាដើរៀបចំធ្វើបុណ្យតាមប្រពៃណី។
គួបញ្ជាក់ផងដែរថា រសៀលម៉ោង៣រសៀលថ្ងៃទី១១កក្កដា ២០១៩ មានក្រុម ទាហ៊ាន១ក្រុម ទៅចុះចាប់ប្រជាពលរដ្ធឈូសឆាយដីរបស់គាត់ នៅ
តំបន់k ៨៨ ដែលជាដី ពួកគាត់បានអះអាងថាកាន់កាប់ជាយូរ យារណាស់មក ហើយ។ចំណែកឯយោធា k88 បានអះអាងថាដីតំបន់នោះជាដីរបស់យោធាk 88 ដែលមានប្លង់ដឺម៉ាស់ត្រឹមត្រូវ ហើយទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃនេះបានកើតជាយូរ ណាស់មកហើយដែលដោះស្រាយមិនទាន់ចប់នៅឡើយ ៕ដោយ ពៅ សុខហ៊ាន