នាយនគរបាលក្រសួងមហាផ្ទៃ៣រូប ត្រូវបានដំឡើងឋានន្ដរស័ក្ដិថ្នាក់ឧត្តមសេនីយ៍

ភ្នំពេញ ៖ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទសម្ដេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ៣រូប។

ព្រះរាជក្រឹត្យ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០ បាន បានត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិ ដល់នាយនគរបាលថ្នាក់ឧត្ដមសេនីយ៍ ក្របខណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ចំនួន ៣រូប រួមមាន ៖

* ក ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ឯក៖
១៖ ឧត្ដមសេនីយ៍ទោ អ៊ឹម ប្រណិត អត្ដលេខ ៧៩៣៣៣

* ខ៖ ឋានន្ដរស័ក្ដិ ឧត្ដមសេនីយ៍ទោ៖
១៖ ឧត្ដមសេនីយ៍ត្រី ជា ចាន់មុនី អត្ដលេខ០៥៣៥៩។
២៖ ឧត្ដមសេនីយ៍ត្រី សុខ ប្រាំង អត្ដលេខ ៣២១១៨៕