ភ្នំពេញ ៖ អតីតតារាកំប្លែង នាង រ៉េន សុធារី ហៅខ្មឹបនិង មនុស្ស៦នាក់ទៀត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចបារ ចតុមុខ ផ្លូវជាតិលេខ៥ សង្កាត់ស្រះចក ។
តាមសមត្ថកិច្ចបានបញ្ជាក់ថា សង្ស័យចំនួន៧នាក់មាន ៖ ១/ឈ្មោះ ឈួន សំណាង ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅទីតាំងខាងលើ (ជួញដូរ)។ ២/ឈ្មោះ ឈួន រ៉ាទី ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅទីតាំងខាងលើ មុខរបរមិនពិតប្រាកដ (ប្រើប្រាស់) ។ ៣/ឈ្មោះ វណ្ណា វណ្ណី ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ៤/ឈ្មោះ រ៉េន សុធារី (ហៅ ខ្មឹប) ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ (ប្រើប្រាស់)។ ៥/ឈ្មោះ ប្រាក់ បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់)។ ៦/ឈ្មោះ មុត បញ្ញា ភេទប្រុស ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាដក (ប្រើប្រាស់)។ ៧/ឈ្មោះ ម៉ៅ ម៉ាប់ ភេទស្រី ជនជាតិខ្មែរ ស្នាក់នៅនិងមុខរបរមិនពិតប្រាកដ(ប្រើប្រាស់) ។
ដោយឡែកវត្ថុតាងដកហូតរួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន១៥កញ្ចប់ , ថង់ប្លាស្ទិចសម្រាប់ច្រកគ្រឿងញៀនមួយចំនួន និង ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នសមត្ថកិច្ចកំពុងចាត់ការបន្តតាមនីតិវិធី មុនបញ្ជូនក្រុមជនសង្ស័យទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់៕