ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រគល់ភារកិច្ចឱ្យក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្វើការចរចាជាមួយភាគីថៃ ដើម្បីសហការដំឡើងច្រកទ្វារតំបន់ព្រំដែនថ្មដា ខេត្តពោធិ៍សាត់ ទៅជាច្រកទ្វារព្រំដែនអន្តរជាតិ។
គម្រោងដំឡើងច្រកទ្វារព្រំដែននេះ ធ្វើឡើងបន្ទាប់ពីកម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ កាលពីខែមីនាកន្លងទៅ៕