​ចិន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន​១០​នាក់​ទៀតជា​ករណី​នាំចូល​

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ជាតិ​របស់​ចិន​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​ប្រទេស​ចិន​បាន​រាយការណ៍​ករណី​ឆ្លង​កូ​វីដ​១៩​ថ្មី​ចំនួន​១០ ករណី​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដែលមាន​កើនឡើង​ពីមួយ​ថ្ងៃមុន​។​ នេះ​បើ​យោងតាម​ប្រភពពី CNA​។​

​អាជ្ញាធរ​បាន​និយាយថា ករណី​ឆ្លង​ថ្មី​ខាងលើ​ទាង​អស់​ត្រូវបាន​នាំចូល​ដែលជា​ប់​ពាក់ព័ន្ធ​នឹង​អ្នកដំណើរ​មកពី​បរទេស​។ ទីក្រុង​ប៉េកាំង​មិនបាន​រាយការណ៍​ពី​ករណី​ឆ្លង​ថ្មី​ណាមួយ​រយៈពេល១១ថ្ងៃ​ជាប់ៗ​គ្នា​។ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​សរុប​នៅក្នុង​ប្រទេស​ចិន​គឺ ៨៣.៦២២។ ចំនួន​អ្នកស្លាប់​នៅតែ​មិន​ផ្លាស់ប្តូរ​នៅ ៤.៦៣៤ នាក់​។​

​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា រោងភាពយន្ត​ចិន​ភាគច្រើន​នឹងត្រូវ​បានអនុញ្ញាត​ឱ្យ​បើក​ជាថ្មី​នៅ​សប្តាហ៍​ក្រោយ​ជាមួយនឹង​វិធាន​គម្លាត សង្គម​បន្ទាប់ពី​មានការ​បិទទ្វារ​រាប់​ខែ​ដោយសារ​ជំងឺ​កូ​វីដ​១៩​។​អាជ្ញាធរ​បន្តថា រោងកុន​មិនត្រូវ​លក់​សំបុត្រ​លើសពី​៣០​ភាគរយ​នៃ​កន្លែង​អង្គុយ ហើយនឹង​ត្រូវ​អ្នកមើល​ភាពយន្ត​ឱ្យ​ឆ្ងាយ​ពីគ្នា​យ៉ាងហោចណាស់ ១ ម៉ែត្រ​៕