ចិន ៖ គណៈកម្មការសុខាភិបាលបាននិយាយនៅថ្ងៃច័ន្ទថាប្រទេសចិនបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ថ្មីចំនួន២២ ករណីបន្ថែមទៀតកាលពី ថ្ងៃអាទិត្យ បើប្រៀបធៀបកាលពីម្សិលមិញមាន១៦ករណី។ នេះបើយោងតាមប្រភពពី CNA។
ក្នុងចំណោមអ្នកឆ្លងថ្មីទាំងអស់ខាងលើគឺមាន១៧ ករណីជាករណីឆ្លងក្នុងស្រុកដែលបានរកឃើញក្នុងតំបន់ស្វ័យត Xinjiang ភាគខាងលិច។ ចំណែក ៥ ករណីទៀតជាករណីនាំចូលដែលពាក់ព័ន្ធនឹងជនបរទេស។ ប្រទេសចិនក៏បានរាយការណ៍ថាមានអ្នកជំងឺមិនបញ្ចេញរោគសញ្ញាថ្មីចំនួន១៣ករណីផងដែរ បើប្រៀបធៀបកាលពីថ្ងៃមុនមាន ៤២ ករណី។
អាជ្ញាធរសុខាភិបាលបាននិយាយថាគិតមកដល់ថ្ងៃអាទិត្យនេះប្រទេសចិនមានករណីឆ្លងវីរុសកូរ៉ូណាសរុប ៨៣.៦៨២ នាក់ដែលត្រូវបានបញ្ជាក់។ ចំនួនអ្នកស្លាប់នៅតែមានចំនួន ៤.៦៣៤ នាក់៕
អត្ថបទផ្សេងៗទៀត