ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃទី ១៩ ខែកក្កដាឆ្នាំ ២០២០ នៅទីស្នាក់ការគណបក្សប្រជាជន កម្ពុជា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។មានរៀបចំប្រារព្ធពិធីសំណេះសំណាលនិងសួរសុខទុក្ខដល់បងប្អូនប្រជាការពារភូមិចំនួន ៣០៣ នាក់ដែលមកពីឃុំ ចំនួន ១៥ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ស្ថិត ក្នុងឱកាសនោះ ដែរ លោក ស កក្កដាអភិបាល ស្រុកព្រៃនប់បានឲ្យដឹងថា ៖ ប្រជាការពារគ្រប់ឃុំទាំង១៥ក្នុងស្រុកព្រៃនប់ បានចូលរួមចំណែកយ៉ាងសកម្មជាមួយនឹងអាជ្ញាធរក្នុងការ ការពារ សន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ ការងារមនុស្សធម៌ ការជួយសង្គ្រោះប្រជាពលរដ្ឋ
ពីគ្រោះមហន្តរាយ នានា និងការងារផ្សេងទៀតក្រោមការដឹកនាំរបស់អាជ្ញាធរមូលដ្ឋានក្នុងគោលដៅរក្សាបាននូវសុខសន្តិភាពជូន បងប្អូនប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដែនមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាជាប្រមុខដឹកនាំ។
ប្រជាការពារទូទាំងស្រុក ព្រៃនប់ សរុប ៣០១នាក់
ក្នុងនោះ៖ ឃុំបិតត្រាំង ២០នាក់, ឃុំរាម ២១នាក់, ឃុំអូរឧកញ៉ាហេង ១៩នាក់, ឃុំបឹងតាព្រហ្ម ១១នាក់ឃុំអូរជ្រៅ ១៥នាក់, ឃុំព្រៃនប់ ៣៣នាក់, ឃុំទួលទទឹង ១៧នាក់, ឃុំអណ្តូងថ្ម ១៤នាក់, ឃុំសំរុង ២៥នាក់ ឃុំវាលរេញ ២២នាក់, ឃុំជើងគោ ២១នាក់, ឃុំសាមគ្គី ១៥នាក់, ឃុំទឹកល្អក់ ៤០នាក់, ឃុំទឹកថ្លា ១៦នាន្ត ឃុំតានៃ ១២នាក់ផងដែរ។
មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក ឧកញ៉ាហេង សុវណ្ណា ក្រុមការងារថ្នាក់ កណ្ដាល ចុះជួយស្រុកព្រៃនប់ ជានិច្ចកាលលោកឧកញ៉ាតែងតែចំណាយថវិកាសម្ភារៈឧបភោគបរិភោគជួយដល់ប្រជាពលរដ្ឋក្រីក្រ នឹង រងផលប៉ះពាល់ដោយ ជំងឺកូវីដ-១៩នៅក្នុងស្រុកព្រៃនប់ទាំងអស់ មានប្រសាសន៍ថា៖ អំណោយមនុស្សធម៌ទាំងអស់នេះ គ្រាន់តែអាចជួយសម្រួលការខ្វះខាតរបស់បងប្អូនបានមួយរយៈពេលខ្លី ក្នុងពេលដែលប្រទេសជាតិកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលធ្វើឲ្យមានផលប៉ះពាល់ក្នុងជីវភាពរបស់បងប្អូនជាគ្រួសារងាយរងគ្រោះ ។ ក្នុងនោះដែរឯកឧត្តមអ្នកឧកញ៉ា ក៏បានក្រើនរម្លឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនត្រូវធ្វេសប្រហែសអំពីជម្ងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួមទូទាំងជាសកលលោកនាពេលនេះ ទោះបីចំនួនអ្នកឆ្លងនៅក្នុងប្រទេសយើងមានតិចក្តី តែយើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ និង ត្រៀមទប់ស្កាត់គ្រប់ពេលវេលា ដោយត្រូវធ្វើ អនាម័យសុខភាពឲ្យបានជាប្រចាំ ដើមី្បការពារអាយុជីវិតសម្រាប់ខ្លួនឯងផ្ទាល់ និង ក្រុមគ្រួសារកុំឲ្យមានឆ្លងមេរោគកូវីដ១៩ ក៏ដូចក្នុងសហគម សំខាន់ក្នុងការចូលរួមប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល និងអនុវត្តឲ្យបានតាមការណែនាំនិងវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវដុសលាងសម្អាតដៃជាប្រចាំដោយនិងទឹកសាប៊ូ អាល់កុល ឬជែល និង ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ។
អំណោយ របស់ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង សម្ដេចគតិព្រឹទ្ធបណ្ឌិត។ យកមកចែកជូនប្រជាការពារនៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅពេល នេះ ក្នុងម្នាក់ៗ ទទួលបាន៖ អង្ករទម្ងន់ ២៥ គីឡូក្រាម, ត្រីខ ១ យួរ, ទឹកក្រូច ២ កេះ និង ថវិកាចំនួន ៥ ម៉ឺនរៀល។
ថ្លែង នៅក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ដល់ បងប្អូន ប្រជាការពារ ក្នុងស្រុកព្រៃនប់ចំនួន ៣០៣ នាក់នេះដែរ ឯកឧត្តម គួច ចំរើនអភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុបានមានប្រសាសន៍ថា៖ នៅក្នុងខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុកដែលបណ្តាលឱ្យចរាចរណ៍កាន់តែមានភាពមមាញឹក ឯកឧត្តមអភិបាលខេត្តបានជំរុញការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តទាំងមូល ដោយពន្លឿនការសាងសង់ផ្លូវទាំង ៣៤ខ្សែ នៅក្នុងខេត្ត ជាពិសេសផ្លូវចំនួន ២៤ខ្សែជាផ្លូវអាទិភាព ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ផ្លូវទាំង ៣៤ខ្សែក្នុងខេត្តព្រះសីហនុសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងផ្តល់កិត្តិយសជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីនេះ តាមការគ្រោងទុកពិធីនឹងប្រារព្ធឡើងនៅឆ្នេរឯករាជ្យ
បន្ទាប់ពីការបើកការដ្ឋានកាលពី ៨ខែមុន បច្ចុប្បន្នគម្រោងសាងសង់ផ្លូវ ៣៤ ខ្សែ ក្រោមថវិកាវិនិយោគប្រមាណ ៣០០លានដុលា្លរ សម្រេចបានមួយចំនួនធំហើយ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិគ្របគ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ចុះថ្ងៃទី១៧ កក្កដា ២០២០នេះ។ ផ្នែកធំៗនៃគម្រោងនេះ សម្រចស្ទើរទាំងស្រុងហើយ រួមមាន ការចាក់បេតុងសម្រចបាន ៩៩,៩២% ការដាក់លូសម្រេចបាន ១០០% ការរៀបខឿនថ្មក្រានីតសម្រេចបាន ៥៩,៩៩% ការរៀបកម្រាលថ្មក្រានីតបាន ៤,៤៨% ការដាំបង្គោលភ្លើងបំភ្លឺផ្លូវសាធារណៈបាន ២៣,៨៩% និងការបំពាក់អំពូលភ្លើងវៃឆ្លាតបាន១០,៤៥% ហើយ។
ឯកឧត្តម គួច ចំរើន មានប្រសាសន៍បន្ថែមថា៖ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវនយោបាយ ឈ្នះ ឈ្នះ បានធ្វេីឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍន៍ រីកចម្រេីនជឿនលឿនលេីគ្រប់វិស័យ ជាក់ស្តែងខេត្តព្រះសីហនុ យេីងនេះ ដែលមានការអភិវឌ្ឍឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃលេីហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវ ថ្នល់ បាន រៀបចំអភិវឌ្ឍនៅតាមតំបន់ឆ្នេរ តំបន់សមុទ្រ មួយចំនួន ពង្រីកបណ្តាញទឹកស្អាត ភ្លេីងបំភ្លឺផ្លូវសាធារណ: ពង្រីកបណ្តាញអគ្គិសនី និងការរក្សាបាននូវ សន្តិសុខសណ្តាប់ធ្នាប់សាធារណ: ជូនបងប្អូននៅក្នុងមូលដ្ឋាន ក៏ដូចជាភ្ញៀវជាតិ និងអន្តរជាតិជាដេីម ដូច ដែលបងប្អូនបានឃេីញស្រាប់នូវសមិទ្ធផលថ្មីៗជាច្រេីននៅក្នុងមូលដ្ឋាន ក្រុងព្រះសីហនុនេះផ្ទាល់តែម្តង។
ឯកឧត្តម គួច ចំរើន ក៏បានមានប្រសាសន៍បន្ថែម ដោយបានណែនាំដល់បងប្អូនទាំងអស់គ្នា អនុវត្តនូវវិធានការការពារនឹងការឆ្លងរីករាលដាលជំងឺកូវីដ-១៩ (COVID-19) ដើម្បីរក្សាបាននូវសុវត្ថិភាព អនាម័យ និងទប់ស្កាត់កុំឲ្យមានការឆ្លងនៅក្នុងសហគមន៍របស់ខ្លួន ។ ក្នុងអំឡុងពេលនេះ បើគ្រួសារបងប្អូនណាជួបបញ្ហាលំបាកដោយខ្វះខាតស្បៀង អាហារក្នុងជីវភាពប្រចាំថ្ងៃ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីសម្រួល និងដោះស្រាយជូនបងប្អូនឱ្យបានទាន់ពេលវេលា ដោយមិនទុកឱ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ខ្វះខាតស្បៀងអាហារដោយមិនមានការគិតគូរនោះឡើយ៕ ដោយ ៖ មនោរាហ៍